ព័ត៌មាន
ពលរដ្ឋខ្មែរភៀសសឹកដោយការវាយប្រហារពីភាគីថៃជិត១៨០០០នាក់ បណ្ដាលឱ្យស្លាប់៤នាក់ របួស៩នាក់
តាមការសំយោគរបាយការណ៍សរុប ឱ្យដឹងថា គិតត្រឹមម៉ោង៧:០០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ មានពលរដ្ឋខ្មែរភៀសសឹកសរុបរួមមានចំនួន៩.០០៥គ្រួសារ ស្មើនឹង១៧.៨៩១នាក់ ស្រីចំនួន១០.១៧២នាក់។ ចំនួនសរុបនេះ មិនទាន់បូកបញ្ចូលទិន្នន័យរបស់ខេត្តបន្ទាយមានជ័យ ដែលបានជម្លៀសប្រជាពលរដ្ឋចំនួន៣.០៨០គ្រួសារនៅឡើយទេ។ ការបើកប្រតិបត្តិការកម្លាំងប្រដាប់អាវុធខ្នាតធំពីរដ្ឋបាលថៃនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់សរុបចំនួន៤នាក់ រងរបួស៩នាក់ បំផ្លាញផ្ទះសម្បែងពលរដ្ឋ បង្កការខូចខាតសម្បត្តិវប្បធម៌ ហេដ្ឋារចនាសម្ពន្ធ័សាធារណៈជាច្រើន។ ទន្លឹមនឹងនេះ សាលារៀនតាមចំណុចក្ដៅរាប់ភ្លេចត្រូវបង្ខំចិត្តផ្អាកដំណើរការ ដោយសិស្សសាលាតូចធំរត់ប្រសាច ពេលឮសន្ទឹកគ្រាប់ផ្លោងរបស់ថៃ ដែលធ្វើឱ្យប៉ះពាល់ទាំងការសិក្សា និងសន្តិសុខសុវត្ថិភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររបស់សិស្សានុសិស្ស។ នេះបើតាម អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើនិយាយដោយឡែក ការវាយប្រហារទាំងកម្រោល ព្រៃផ្សៃ យង់ឃ្នងពីសំណាក់ថៃនេះ បានធ្វើឱ្យខេត្តឧត្តរមានជ័យ រងផលប៉ះពាល់ រួមមានប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន៣នាក់ ដោយគ្រាប់ផ្លោងរបស់ថៃ២នាក់ និងគាំងបេះដូង១នាក់ ដោយសារសន្ធឹកស្នូរគ្រាប់យុទ្ធភណ្ឌរបស់ថៃ និងការភ័យតក់ស្លត់។ ក្រៅពីនេះ ខេត្តឧត្ដរមានជ័យ មានប្រជាពលរដ្ឋរបួសចំនួន៧នាក់ ឆេះផ្ទះប្រជាពលរដ្ឋទាំងស្រុងចំនួន៤ខ្នង, ឆេះម៉ូតូ១គ្រឿង, ឆេះឡាន១គ្រឿង និងគ្រាប់ផ្លោងរបស់ថៃធ្លាក់ចូលសាលាមត្តេយ្យមួយកន្លែងផងដែរ។ ក្នុងនោះ ដើម្បីសុវត្ថិភាព ប្រជាពលរដ្ឋត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពចំនួន៥ទីតាំង សរុបចំនួន៣.០០០គ្រួសារ ស្មើនឹង៩.៣៧១នាក់ មានស្រីចំនួន៥.០៨២នាក់។
ចំណែកឯខេត្តព្រះវិហារ ក៏រងផលប៉ះពាល់ផងដែរ គឺបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់១នាក់ និងរងរបួស២នាក់ នៅតំបន់មុំបី ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត។ ក្រៅពីនេះ គ្រាប់ផ្លោងរបស់ថៃ បានបណ្ដាលឱ្យឆេះអគារកាស៊ីណូ(មិនដំណើរការ)មួយកន្លែងនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិអានសេះ។ ចំពោះការជម្លៀសប្រជាពលរដ្ឋ បាននិងកំពុងជម្លៀសចេញពី៦ឃុំ នៃស្រុកជាំក្សាន្តដែលនៅកៀកនឹងខ្សែបន្ទាត់ព្រំដែន ទៅកាន់ទីតាំងមានសុវត្ថិភាព ដែលបានរៀបចំដោយអាជ្ញាធរខេត្តចំនួន៨ទីតាំង សរុបចំនួន១.៤៩១គ្រួសារ ស្នើនឹង៥.៥៩៧នាក់ មានស្រីចំនួន៣.១១៥នាក់។
ជារួម ចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង៧.០០នាទីយប់នេះ រដ្ឋាភិបាលថៃបានបើកដៃឱ្យកងកម្លាំងប្រដាប់អាវុធចម្រុះរបស់ខ្លួនវាយប្រហារឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាតាមបណ្ដាភូមិសាស្រ្តខេត្តឧត្តរមានជ័យ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ប្រដាប់ដោយអាវុធគ្រប់ធុន យុទ្ធោបរណ៍បច្ចេកវិទ្យាទំនើបៗ និងយន្តហោះចម្បាំងជាច្រើនប្រភេទ។ ដូចការភៀសសឹកមុនៗដែរ ខេត្តសៀមរាប ទោះជាមិនទទួលរងការវាយប្រហារដោយផ្ទាល់ តែរដ្ឋបាលខេត្តបានទទួលជនភៀសសឹកថ្មីចំនួន១.៤៣៤គ្រួសារ ស្មើនឹង៣.៨២៣នាក់ ក្នុងនោះស្រីមានចំនួន១.៩៧៥នាក់៕









-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន2 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន3 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧