ព័ត៌មាន
ពលរដ្ឋជាង២ពាន់នាក់បានស្ម័គ្រចិត្តមកចូលរួមបរិច្ចាគឈាមជួយវីរកងទ័ពជួរមុខ និងពលរដ្ឋនៅព្រំដែន
នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញចុះសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋជាង២ពាន់នាក់ដែលបានស្ម័គ្រចិត្តមកបរិច្ចាគឈាមជួយដល់វីរកងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែននៅសាកលវិទ្យាល័យការពារជាតិស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមាគមគ្រូពេទ្យយុវជនសម្តេចតេជោ (TYDA) បាននិងកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការសម្របសម្រួល និងអនុវត្តបច្ចេកទេសបូមឈាមរបស់បងប្អូនខ្មែរដែលស្ម័គ្រចិត្តបរិច្ចាគ ក្នុងស្មារតីខ្មែរតែមួយជួយដល់កម្លាំងកងទ័ពជួរមុខដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានការពារបូរណភាពទឹកដីកម្ពុជាពីសត្រូវសៀមឈ្លានពានចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មកទល់នឹងពេលនេះ។
សូមបញ្ជាក់ថា ដើម្បីជាកម្លាំងចិត្តជួយដល់កងទ័ពជួរមុខ និងប្រជាជននៅតាមព្រំដែន ក៏ដូចជាការរួមចំណែកក្នុងការថែរក្សាការពារបូរណភាពទឹកដីកម្ពុជាយើង ប្រយុទ្ធនឹងសត្រូវ សៀម បងប្អូនប្រជាពលរដ្ឋខ្មែរបានរួបរួមសាមគ្គីគ្នា ចូលរួមចំណែក តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្តយ៉ាងច្រើនកុះករនៅថ្ងៃនេះ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិទទួលរងការឈ្លានពាន គឺជាពេលដែលខ្មែរត្រូវរួបរួមជាងពេលណាទាំងអស់។
បងប្អូនប្រជាពលរដ្ឋដែលជាសមរភូមិជួរក្រោយ បានរួមចិត្ត រួមកម្លាំង និងរួមស្មារតី ផ្ដល់ជាកម្លាំងចិត្តដល់វីរកងទ័ពកម្ពុជា កងកម្លាំងប្រដាប់អាវុធ កងកម្លាំងជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាច ក្លាហានដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។ ទន្ទឹមនឹងនេះ យើងជឿជាក់យ៉ាងមុតមាំលើកិច្ចខិតខំប្រឹងប្រែង ការដឹកនាំ ព្រមទាំងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឈ្លាសវៃ និងចាស់ទុំ ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី មិនឱ្យមានការរំលោភបំពាន ទោះក្នុងតម្លៃណាក៏ដោ៕

















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន