ព័ត៌មាន
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំ អភិបាលខេត្តជាប់ព្រំដែន ៩ ចំណុច ឆ្លើយតបការឈ្លានពានពីថៃ និងធានាសុវត្ថិភាពប្រជាពលរដ្ឋ
នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំ ឯកឧត្តម លោកជំទាវ អភិបាលខេត្តជាប់ព្រំដែន ៩ ចំណុច លើការងារគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសូមជម្រាប ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ក្នុងគោលបំណងឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង និងផ្សែងពុល ហើយបន្តអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។ សកម្មភាពឈ្លានពានពីសំណាក់កងទ័ពថៃនេះបានបង្កឱ្យមានវិនាសកម្ម អ្នករបួស និងអ្នកស្លាប់បាត់បង់ អាយុជីវិតទាំងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលស្លូតត្រង់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែង ទីតាំងអាជីវកម្ម វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទ្រព្យសម្បត្តិជាច្រើនទៀត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។
ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ព ថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-រ ជា-ថៃ អនុវត្តវិធានការចំនួន ៩ ចំណុចសំខាន។
ព័ត៌មានពិស្ដារ៖




-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន