ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ ប្រែក្លាយការគោរព ទៅជាការខិតខំថែទាំនឹងព្យាបាល ជូនកងទ័ព និងប្រជាពលរដ្ឋ
នារសៀល ថ្ងៃអង្គារ ទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ(Zoom)សរុបចំនួន ២ ៩៤៧នាក់។ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំមន្ទីរពេទ្យនៅជួរទី១ ជួរទី២ និង ជួរទី៣ និងមន្ទីរសម្ពន្ធ័ភាពអោយដឹងពីមុខងារ និងភារកិច្ចរៀងៗខ្លួន ហើយមន្ទីរពេទ្យទាំងអស់ត្រូវកាន់ដៃគ្នាអោយជាប់នៅក្នុងស្ថានភាពបន្ទាន់បែបនេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានអំពាវនាវ ឱ្យមន្រ្តីសុខាភិបាលទាំងអស់ប្រែក្លាយការគោរពចំពោះការពលីជីវិតរបស់យុទ្ធជនឱ្យទៅជាការខិតខំប្រឹងប្រែងផ្តល់សេវាថែទាំសុខភាពជំនួសវិញ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងមន្រ្តីសុខាភិបាលទាំងអស់បានសម្រួមគោរពវិញ្ញាណខន្ត័យុទ្ធជនដែលបានពិលីជីវិតក្នុងការប្រយុទ្ធការពារទឹកដីនាពេលកន្លងមក។ ជាបន្ត ឯកឧត្តមសាស្រ្តារ្យរដ្ឋមន្រ្តី បានបង្ហាញជូនពីយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាលក្នុងការចូលរួមផ្តល់សេវាថែទាំនឹងព្យាបាលជូនយុទ្ធជន និងប្រជាជនភៀសសឹក នៅក្នុងពេលដែលប្រទេសកំពុងមានការប្រយុទ្ធដើម្បីការពារទឹកដី។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការកុយ វ៉ាន់នី បានគាំទ្រអោយមន្ទីរពេទ្យទាំងអស់ប្រកាន់យកការផ្តល់សេវាដែលមានលក្ខណៈ patient family centered care (យកជាជំងឺ និងគ្រួសាររបស់អ្នកជំងឺជាស្នូល)ដោយបន្តរស្វែងរកយន្តការជាក់ស្តែងដើម្បីកាត់បន្ថយពេលរងចាំរបស់អ្នកជំងឺពេលគាត់មកទទួលសេវា ហើយឯកឧត្តមសាស្រ្តាចារ្យក៍បានផងដែរ «គ្រូពេទ្យនិងអ្នកជំងឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ដោយគ្រូពេទ្យជាអ្នកប្រឹងប្រែងកាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ ហើយអ្នកជំងឺជាអ្នកផ្តល់ជូន និងលើកតំកើងភាពថ្លៃថ្នូរខ្ពង់ខ្ពស់បស់គ្រូពេទ្យ»។





-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន