ព័ត៌មាន
ក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន ដែលនឹងជួយបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងការកសាងសមត្ថភាពសម្រាប់គ្រប់គ្រងមូលនិធិសោធនរបស់កម្ពុជា ដែលបាននិងកំពុងពង្រីកយ៉ាងឆាប់រហ័សជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។
ពិធីអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Engrico Gaveglia នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ក្រោមវត្តមានជាសាក្សីរបស់លោកស្រី Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ពិធីចុះអនុស្សរណៈនេះដែរ បានប្រពឹត្តទៅនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធសោធនទំនើប និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដែលការពារដល់កម្មករ និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានជាសាក្សីពីសំណាក់លោកស្រី Kanni Wignaraja ដែលពិតជាបង្ហាញការយកចិត្តទុកដាក់កម្រិតខ្ពស់ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងពីសំណាក់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយដោយឡែក ក្នុងគោលដៅរួមគ្នាអភិវឌ្ឍគោលការណ៍ណែនាំវិនិយោគ ដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច សំដៅបង្កើនសមត្ថភាពការវិភាគនិងវាយតម្លៃហិរញ្ញវត្ថុ ការកែលម្អការគ្រប់គ្រងហានិភ័យ និងការគាំទ្រការអភិវឌ្ឍសមត្ថភាពនិងការផ្លាស់ប្តូរបទពិសោធ ព្រមទាំងស្វែងយល់ពីយន្តការវិនិយោគដែលមានទំនួលខុសត្រូវ សំដៅរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។
នាឱកាសនោះ លោកស្រី Kanni Wignaraja បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ UNDP ចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ជាពិសេស លើជំនួយបច្ចេកទេសនានាក្នុងការបង្កើនសមត្ថភាពលើការអនុវត្តរួមគ្នា ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើង។ លោកស្រីអគ្គលេខាធិការរងក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា សំដៅសម្រេចឱ្យបាននូវផ្លែផ្កាជូនប្រជាជន និងប្រទេសជាតិ៕










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន