ព័ត៌មាន
កម្មសិទ្ធបញ្ញាជាកាតាលីករសម្រាប់ការប្រកួតប្រជែង និងនវានុវត្តន៍ ជួយគាំទ្រការរីកចម្រើនកម្ពុជា
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងថា កម្មសិទ្ធបញ្ញាគឺជាកាតាលីករសម្រាប់ការប្រកួតប្រជែង និងនវានុវត្តន៍ ក្នុងនោះការពង្រីក ក្របខណ្ឌកម្មសិទ្ធបញ្ញា ដោយមិនត្រឹមលើកិច្ចការពារនៃការច្នៃប្រឌិតរបស់ប្រជាជនប៉ុណ្ណោះទេ វាក៏ជាការទាក់ទាញវិនិយោគបរទេស ការគាំទ្រដល់សហគ្រាសធុនតូច មធ្យម និងការបង្កើនផ្សព្វផ្សាយផលិតផលក្នុងស្រុកផងដែរ។
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និបាតសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ២០២៥ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា នៅក្នុងរយៈពេលជាង១ទស្សវត្ស កន្លងមកនេះ កម្ពុជាមាន ការរីកចម្រើនគួរឱ្យកត់សម្គាល់ លើការអភិវឌ្ឍប្រកាស និងការអភិវឌ្ឍន៍នៅក្នុងប្រព័ន្ធកម្មសិទ្ធបញ្ញា ក្នុងនោះរាជរដ្ឋាភិបាលក៏បានដាក់ ចេញគោលនយោបាយជាតិកម្មសិទ្ធបញ្ញាឆ្នាំ២០២៣-២០២៨ ដោយមានចក្ខុវិស័យលើការកសាងសេដ្ឋកិច្ច ដែលមានមូលដ្ឋានផ្នែក លើចំណេះដឹង និងជំរុញនវានុវត្តន៍ និងការប្រកួតប្រែងជាដើម ក្នុងនោះក្រសួងបានផ្តល់អាទិភាព នៃកាបង្កើននូវអភិបាលកិច្ចកម្មសិទ្ធ បញ្ញា និងការពង្រីកសេវាកម្មនៃកម្មសិទ្ធបញ្ញាឌីជីថល ដោយមានការលើកកម្ពស់ចំណេះដឹងអំពីកម្មសិទ្ធបញ្ញា ក្នុងចំណោមអាជីវកម្ម អ្នកបង្កើតថ្មី អ្នកស្រាវជ្រាវ ក៏ដូចជាការលើកកម្ពស់ដល់សាធារណជន។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកបានកំពុងវិវត្តយ៉ាងឆាប់ហ័ស និងបានជំរុញនៃការ ផ្លាស់ប្តូរនៃបច្ចេកវិទ្យា ពាណិជ្ជកម្មឌីជីថល បញ្ញាសិប្បនិម្មិត (Ai) ឧស្សាហកម្មច្នៃប្រឌិត និងការកើនឡើងនៃតម្លៃទ្រព្យសកម្មអរូបី។ ក្នុងបរិយាកាសនេះ កម្មសិទ្ធបញ្ញាមិនមែនគ្រាន់តែឧបករណ៍នៃច្បាប់ប៉ុណ្ណោះទេ វាគឺជាកាតាមលីករសម្រាប់នវានុវត្តន៍ ការប្រកួតប្រ ជែង និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ចំពោះកម្ពុជា ការពង្រីកក្របខណ្ឌកម្មសិទ្ធបញ្ញាគឺមានសារៈសំខាន់ ដោយមិនត្រឹមតែ កិច្ចការពារនៃការច្នៃប្រឌិតរបស់ប្រជាជននោះទេ វាក៏ជាផ្នែកមួយនៃការទាក់ទាញការវិនិយោគ ការគាំទ្រដល់សហគ្រាសធុនតូច និង មធ្យម និងការផ្សព្វផ្សាយផលិតផល ក្នុងការឈរជើងរបស់សហគ្រាសក្នុងតំបន់ និងពិភពលោកផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ដើម្បីបំពេញនូវសេចក្តីប្រាថ្នានេះ ក្រសួងពាណិជ្ជកម្មបាននិងកំពុងបន្តលើកកម្ពស់នូវគំនិត ផ្តួចផ្តើមសំខាន់ៗដូចជា៖ ការធ្វើទំនើបកម្មរៀបចំឱ្យស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការអាជីវកម្មបច្ចុប្បន្ន, ការពង្រីកប្រព័ន្ធចុះ បញ្ជីម៉ាក ដើម្បីធានាឱ្យមានតម្លាភាព ប្រសិទ្ធភាព និងភាពងាយស្រួលដល់អ្នកប្រើប្រាស់, ការពង្រឹងយន្តការនៃការអនុវត្តច្បាប់ តាម រយៈកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជន, ការលើកកម្ពស់ម៉ាកសម្គាល់ភូមិ សាស្រ្តទំនិញ, ប្រព័ន្ធវិញ្ញាបនបត្រគុណភាព (បច្ចុប្បន្នក្រសួងកំពុងរៀបចំ) ដើម្បីធ្វើយ៉ាងណាឱ្យម៉ាកទាំងអស់ត្រូវបានបំពាក់លើមុខ ទំនិញ និងសេវា ដែលមានគុណភាព និងអនុលោមទៅតាមច្បាប់, ការផ្សព្វផ្សាយនូវតម្លៃប្រកួតប្រជែងនៅលើទីផ្សារ, និងកម្មវិធីកសាង សមត្ថភាពសម្រាប់មន្រ្តីកម្មសិទ្ធបញ្ញា ក៏ដូចអ្នកអនុវត្តច្បាប់ ក្នុងនោះមានសហគ្រាសធុនតូច និងមធ្យម និងអ្នកមានគំនិតច្នៃប្រឌិត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺតម្រូវឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធ និងការចូលរួមពីសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាជាដើម ដើម្បី ឈានទៅអភិឌ្ឍន៍អាជីវកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន