ព័ត៌មាន
BREAKING NEWS | មកដល់ម៉ោងជាង១០ព្រឹកនេះ យោធាថៃបន្តបើកការបាញ់ប្រហារយ៉ាងខ្លាំងមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ និងទី៥ កម្ពុជា
ក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មកដល់ម៉ោងជាង១០ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៉ាងខ្លាំងដោយគ្មានរើសគោលដៅឡើយ។
ក្រសួងការពារជាតិបញ្ជាក់ថាៈ
– នៅវេលាម៉ោង ៨:៥៥នាទី យោធាថៃចាប់ផ្តើមវាយសម្រុកខ្លាំងនៅបុស្សស្បូវ-ជាំតែ។
– នៅវេលាម៉ោង ៩:៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅ ចាប់បីមុំបី, អានសេះ, ភ្នំខ្មោច, ប្រាសាទព្រះវិហារ។
– នៅវេលាម៉ោង ៩:៤៥នាទី កម្លាំងថ្មើរជើងថៃ បានចូលមកច្រកវាលឥន្ទ្រី, ចំការចេក
– -នៅវេលាម៉ោង ១០:១៣នាទី យោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះ។
ក្រសួងការពារជាតិ គូសបញ្ជាក់ផងដែរថា កងកម្លាំងកម្ពុជាបាននឹងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

-
ព័ត៌មាន2 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន