ព័ត៌មាន
វីរកងទ័ពកម្ពុជា បន្តឈរជើងយ៉ាងរឹងមាំក្នុងកិច្ចការពារបូរណភាពទឹកដី ខណៈទាហានឈ្លានពានថៃបន្តបាញ់ផ្លោងចូល
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវម៉ាលី សុជាតា បានថ្លែងថា រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ទាហានឈ្លានពានថៃបានបន្តបាញ់ផ្លោងយ៉ាងឃោរឃៅបំផុតមកលើដែនអធិបតេយ្យរបស់កម្ពុជាដោយបន្តប្រើប្រាស់អាវុធុនធ្ងន់ គ្រាប់បែកផ្សែង និងយន្តហោះចម្បាំប្រភេទF-16 ប៉ុន្តែវីរកងទ័ពកម្ពុជាបានបន្តឈរជើងការពារយ៉ាងរឹងមាំបំផុតក្នុងកិច្ចការពារនូវបូរណភាពទឹកដីរបស់ខ្លួនដោយបានធ្វើការបាញ់តបទៅវិញយ៉ាងចាស់ដៃផងដែរ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ស្តីពីស្ថានភាពព្រំដែន ក្រោយភាគីថៃធ្វើការឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ការបន្តបាញ់ប្រហាររបស់ទាហានឈ្លានពានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺជាទង្វើអមនុស្សធម៌ និងឃោរឃៅបំផុត ដោយគ្មានទទួលខុសត្រូវនេះ វាបានធ្វើឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុត ដោយមិនត្រឹមតែប៉ះពាល់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ មួយវិញទៀតទង្វើបាញ់ប្រហាររបស់ទាហានឈ្លានពានថៃមកលើកម្ពុជាទាំងកំរោលនេះ មិនត្រឹមតែរំលោភនូវកិច្ចព្រមព្រៀងទាំងឡាយរវាងកម្ពុជា និងថៃប៉ុណ្ណោះទេថែមទាំងរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានផងដែរ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ក៏បានថ្លែងផងដែរថា ការបាញ់ប្រហារយ៉ាងព្រៃផ្សៃរបស់ទាហានថៃដោយប្រើប្រាស់អាវុធធុនធ្ងន់, ឧស្ម័នពុល, រួមទាំងយន្តហោះចម្បាំងដ៏កំរោល ដោយមិនរើសគោលដៅរបស់ទាហានឈ្លានពានថៃនេះ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ដោយការបាញ់ប្រហាររបស់ទាហានឈ្លានពានថៃអស់រយៈពេលប៉ុន្មានថ្ងៃមកនេះបានបណ្តាល ឲ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិតចំនួន ១០នាក់ និងរងរបួសធ្ងន់ស្រាលឡើងដល់៥០នាក់ ខណៈរាប់សែននាក់កំពុងរត់ភៀសសឹក។
នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ អ្នកនាំពាំក្យក្រសួងការពារជាតិកម្ពុជា ក៏បានបង្ហាញការសោកស្តាយរបស់ទង្វើដោយគ្មានស្មោះត្រង់របស់ភាគីថៃ និងបានប្រកាសធ្វើការច្រានចោលទាំងស្រុងក្នុងការមូលបង្កាច់ បំភ្លៃការពិត និងគ្មានមូលដ្ឋានម្តងហើយម្តងទៀតរបស់ភាគីថៃ ដើម្បីយកមកធ្វើជាឡេសបម្រើដល់មហិច្ឆិតាឈ្លានពានរបស់ខ្លួនមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។ ដោយក្រោយបានធ្វើការបាញ់ប្រហារមកលើកម្ពុជា ភាគីថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់ ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ កិច្ចព្រមសន្តិភាពកូឡាឡាំពួ ហើយបែជាមកជ្រើសរើសការគំរាមកំហែង និងការប្រើប្រាស់កម្លាំងដោយមិនញញើតច្បាប់អន្តរជាតិសូម្បីតែបន្តិចនោះ។
យ៉ាងណាក៏ដោយលោកជំទាវម៉ាលី សុជាតា បានអះអាងថា វីរកងទ័ពកម្ពុជា បានបន្តឈរជើងយ៉ាងរឹងមាំរបស់ខ្លួន ដើម្បីការពារនូវបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងអង់អាចបំផុត ហើយមួយវិញទៀតការបាញ់ឆ្លើយតបតចំពោះយោធាកម្ពុជា គឺបាញ់ទៅលើតែមូលដ្ឋានកងទ័ពឈ្លានពានថៃប៉ុណ្ណោះ មិនបាញ់សំដៅប្រហារលើជនស៊ីវិលដូចភាគីថៃនោះឡើយ៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន