ព័ត៌មាន
ទោះជួបស្ថានភាពលំបាក ការសិក្សានៅតែបន្ត៖ ថ្នាក់ដឹកនាំខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខ និងផ្តល់សម្ភារៈដល់បុគ្គលិកអប់រំ និងសិស្សានុសិស្សភៀសសឹកនៅខេត្តឧត្ដរមានជ័យ
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តឧត្ដរមានជ័យ បានចុះទៅជំរំទួលសុវត្ថិភាពជនភៀសសឹក ដែលស្ថិតនៅស្រុកចុងកាល់ ដើម្បីជួបបុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ កន្នារឹទ្ធ អភិបាលរងខេត្ត ប្រចាំការគ្រប់គ្រងជំរំ ដោយបានចូលរួមណែនាំ សួរសុខទុក្ខ និងប្រគល់ជូននូវសម្ភារៈសិក្សាដល់គ្រូបង្រៀន និងសិស្សានុសិស្ស ។
សម្ភារៈដែលត្រូវចែកជូនរួមមាន សៀវភៅសិក្សាគោល ប៊ិក បន្ទាត់ ក្តារខៀន ហ្វឺត តង់ក្រាលពេលបង្រៀន អង្ករ អាវរងារ និងទឹកសុទ្ធ ដែលជាអំណោយរបស់ក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជននានា ត្រូវបានប្រគល់ជូនក្រុមការងារអប់រំ យុវជន និងកីឡាស្រុក និងលោកនាយកចាត់ចែងផ្ទាល់ ពេលដំណើរការបង្រៀន នៅជំរំជាក់ស្តែង៕








-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា3 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន