ព័ត៌មាន
សម្តេច ម៉ែន សំអន បានអញ្ជើញចូលរួមក្នុងពិធីដាល់អំបុកមហាគ្រួសារខ្មែរ ដើម្បីឧបត្ថម្ភជូនដល់វីរៈកងទ័ពជួរមុខ
តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណប្រជាជនកម្ពុជា បានប្រកាស កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា «ទទួលទានអំបុកស្រូវថ្មី វាយសត្រូវឈ្លានពាន» នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងពិធីដាល់អំបុកមហាគ្រួសារខ្មែរ ស្ថិតក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
សម្រាប់ខេត្តស្វាយរៀង ក្នុងនាមជាខ្មែរជួយខ្មែរ បេះដូងអ្នកស្វាយរៀងនៅជួរក្រោយ តែងតែនៅចាំជួយគាំទ្រ និងផ្តល់កម្លាំងចិត្តជូនចំពោះបងប្អូននៅជួរមុខជានិច្ចក៏បានរៀបចំពិធីដាល់អំបុក និងធ្វើការវេចខ្ចប់អំបុក សាច់ជ្រូក និងពងទា ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ព និងជនភៀសសឹក។
ថ្លែងក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ពិសេស រដ្ឋបាលខេត្ត សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនខេត្តស្វាយរៀង មន្ទីរកសិកម្មខេត្តស្វាយរៀង មន្ត្រីរាជាការ និងប្រជាពលរដ្ឋមកពីបណ្តាគ្រប់យ៉ាងច្រើនកុះករចូលរួមបង្កើតព្រឹត្តិការណ៍នេះឡើង បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងនាមស្មារតីខ្មែរតែមួយ ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់វីរៈកងទ័ពទាំងអស់ដែលបំពេញបេសកកម្មនៅជួរមុខ សូមមានសុខភាពល្អ និងទទួលបានជ័យជំនះពីខ្មាំងឈ្លានពាន ពិសេស ទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




















-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន