ព័ត៌មាន
ការឈ្លានពានរបស់ថៃបណ្ដាលឱ្យពលរដ្ឋស៊ីវិលកម្ពុជាស្លាប់១៥នាក់ ភៀសសឹកកើនជាង៤០ម៉ឺននាក់
ភ្នំពេញ ៖ ត្រឹមម៉ោង ២ រសៀលនេះ ការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា និងយកជនស៊ីវិល ជាគោលដៅវាយប្រហារផង ធ្វើឱ្យជនស៊ីវិលស្លាប់ ១៥ នាក់ និងរបួស ៧៣ នាក់។ ជនភៀសសឹកចំនួន ៤០៩ ២៩៣ នាក់។
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែធ្នូនេះ បានប្រកាសថ្កោលទោសយ៉ាងខ្លាំងខ្លាំងបំផុតចំពោះទង្វើសាហាវព្រៃផ្សៃរបស់យោធាថៃមកលើជនស៊ីវិលស្លូតត្រង់កម្ពុជា និងបានអំណាវនាវដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឱ្យបញ្ឈប់សកម្មភាពអមនុស្សធម៌របស់ខ្លួនជាបន្ទាន់ និងបង្ខំឱ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្ដិវិធីជាចាំបាច់។
ឯកឧត្តមបានបន្តថា សកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ដូចជាយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុលមលើកងទ័ព និងប្រជាជនស៊ីវិលកម្ពុជា បានកើនឡើងជាលំដាប់ ដែលនេះបញ្ជាក់យ៉ាងច្បាប់អំពីមហិច្ឆិកាល្មោភសង្គ្រាមរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។
សូមបញ្ជាក់ថា តាមរយៈសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ គិតចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ មលដល់ម៉ោង២រសៀលថ្ងៃទី១៥ ខែធ្នូនេះ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជាក្នុងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងនោះពលរដ្ឋស្លាប់មានចំនួន១២នាក់ របួសចំនួន៧៤នាក់។ ចំណែកពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានកើនឡើងដល់ ១២០,៨១៤គ្រួសារ ស្មើនឹងមនុស្ស ៤០៣,៦០១នាក់ ក្នុងនោះស្ត្រីប្រមាណ ២សែន ៨ពាន់ នាក់ និងកុមារប្រមាណ ៩ម៉ឺន ៦ពាន់នាក់៕

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន