ព័ត៌មាន
ភរិយាយោធា៖ «ស្វាមីខ្ញុំ គឺជាវីរបុរសដ៏អស្ចារ្យអង់អាច លះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាជន»
គិតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល១០ថ្ងៃហើយដែលថៃបានបាញ់ប្រហារដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រប់ប្រភេទបំពានបូរណភាពទឹកដីកម្ពុជា។ បើទោះបីថៃប្រើគ្រប់មធ្យោបាយដើម្បីឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែកម្លាំងជួរមុខ វីរកងទ័ពកម្ពុជា នៅតែតតាំងនឹងខ្មាំងសត្រូវឈ្លានពានដោយគ្មានការរុញរា ដើម្បីការពារទឹកដី និងប្រជាជនជន។
ជនភៀសសឹកនៅខេត្តព្រះវិហារ ដែលមានស្វាមី មានឪពុក និងកូនជាយោធា ដែលកំពុងបំពេញភារកិច្ចការពារជាតិ តាមព្រំដែនបានបង្ហាញមោទនភាពចំពោះវីរភាពរបស់ស្វាមី កូន និងឪពុករបស់ពួកគេដែលបានលះបង់យកទ្រូងទៅពាំងគ្រាប់ ដើម្បីអោយពលរដ្ឋបានសុខ និងជាតិបានឆ្លងផុតពីការឈ្លានពានពីយោធាថៃដោយខុសច្បាប់។ ស្រ្តីជាភរិយាយោធាបានរៀបរាប់ថា ពួកគាត់ពិតជាមានក្តីអាណិតចំពោះកម្លាំងជួរមុខ ដែលមកដល់ពេលនេះ គ្មានការរុញរាពុះពារតតាំង និងខ្មាំងសត្រូវ។ លើសពីនេះវីរអង់អាចក្លាហាននេះ ត្រូវបានប្រជាជនខ្មែរចងចាំ និងដឹងគុណជានិច្ច។ សម្រាប់ពួកគាត់ជាភរិយាមានតែពាក្យ លើកទឹកចិត្តចំពោះស្វាមី ឪពុក និង កូនអោយប្រឹងប្រែងតស៊ូបន្តទៀត ដរាបណាសត្រូវនៅតែឈ្លានពានទឹកដីកម្ពុជា។ ចំនែកឯពួកគាត់នៅជួរក្រោយកំពុងរស់នៅជំរុំភៀសសឹក គឺមានសុវត្ថិភាព មានស្បៀងគ្រប់គ្រាន់។
ជាការកត់សម្គាល់ ចាប់តាំងពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ២០២៥នេះ យោធាថៃ បានបើកការវាយប្រហារ តាមផ្លូវអាកាសដោយប្រើប្រាស់នូវប្រភេទយន្តហោះ F-16 រួមនឹងអាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់ស្រោចលើទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីឈ្លានពានគ្មានរើសគោលដៅ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី វីរកងទ័ពកម្ពុជា នៅតែតស៊ូ ពុះពារ ការពារទឹកដី និង អាយុជីវិតប្រជាជនដោយគ្មានរុញរា ដែលបញ្ជាក់អំពីភាពអង់អាចក្លាហាន មោះមុត ស្មារតីមិនបាក់ស្បាត និងកម្លាំងសាមគ្គីប្រជាជាតិខ្មែរតែមួយ៕ អត្ថបទ៖ សូដាវណ្ណ

-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន