ព័ត៌មាន
ក្រសួងអប់រំ ចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសំណេះសំណាល និងចុះកិច្ចព្រមព្រៀងគាំទ្រការសាងសង់ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលរងការប៉ះពាល់ដោយសង្គ្រាម ជាមួយក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ឯ.ក និងអង្គការមូលនិធិកុមារកម្ពុជា ដឹកនាំដោយលោក Maarten VAN LEEUWEN នាយកគ្រប់គ្រងក្រុមហ៊ុន Danone ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយ ជាមួយអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children’s Fund – CCF) ដែលគាំទ្រថវិកាដោយក្រុមហ៊ុន Danone Specialized Nutrition (Cambodia) Co., Ltd ក្នុងគោលបំណងធានានូវការទទួលបានការអប់រំប្រកបដោយសុវត្ថិភាព និងនិរន្តរភាពសម្រាប់កុមារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមតំបន់ព្រំដែន។ គោលបំណងស្នូលនៃកិច្ចព្រមព្រៀងគឺ សាងសង់អគារសាលារៀនថ្មីមួយ (១) ខ្នង ដែលមានថ្នាក់រៀនចំនួន ៦ បន្ទប់ នៅក្នុងតំបន់រងផលប៉ះពាល់ ដើម្បីផ្តល់ទីជម្រកសិក្សាប្រកបដោយសុវត្ថិភាព និងគាំទ្រដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ប្រទេសថៃ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ឯ.ក និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានជួយគាំទ្រវិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ជាពិសេសនាពេលលំបាកនេះ ដោយបញ្ចាក់សក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋ និងឯកជន ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់អនាគតរបស់កុមារកម្ពុជាក្នុងកាលៈទេសៈដ៏តឹងតែងនេះ។ សាលារៀនដែលនឹងត្រូវសាងសង់នេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការផ្តល់ចំណេះដឹង និងក្តីសង្ឃឹមឡើងវិញដល់សិស្សានុសិស្សដែលរងផលប៉ះពាល់ ហើយគម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេល ១២ ខែ ដោយចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍នៅតាមព្រំដែន៕







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន