ព័ត៌មាន
កម្ពុជាបើកកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់
ភ្នំពេញ ៖ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ បើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តី ព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ចងក្រងច្បាប់មួយនេះឱ្យមានប្រសិទ្ធភាព លើការ គ្រប់គ្រងទំនិញគ្រោះថ្នាក់គ្រប់ប្រភេទនៅកម្ពុជា។
ឯកឧត្តម កែ គី រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងទំនិញគ្រោះថា្នក់ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងទំនិញគ្រោះថ្នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា ច្បាប់គឺជាយុទ្ធតូបករណ៍មួយ ឬ ជាឧបកណ៍រមួយ ដែលផ្តល់ជាបន្ទាត់ ឬជាក្បួនខ្នាតសម្រាប់ធ្វើការប្រៀបធៀប វាស់វែង និងវាយតម្លៃទៅលើការប្រតិបត្តិ និងការអនុវត្ត ដោយបុគ្គលគ្រប់រូប និងជាបរិធានមួយសម្រាប់ធ្វើការវិនិច្ឆ័យ និងផ្ដល់នូវតម្លាភាពដល់អ្នកប្រតិបត្តិគ្រប់រូប។ ជាក់ស្តែងសេចក្តីព្រាង ច្បាប់នេះផ្ដោតជាគោលសំខាន់ ទៅលើយន្តការនៃការគ្រប់គ្រង ការត្រួតពិនិត្យ ការចាត់ចែង និងការរៀបចំទំនិញគ្រោះថ្នាក់ ប្រកប ដោយគុណភាព ប្រសិទ្ធភាពនិងសុវត្ថិភាព ដែលកត្តាទាំងនេះត្រូវចូលរួមអនុវត្តដោយវិស័យឯកជន និងសាធារណៈ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំតាក់តែងតាំងពីឆ្នាំ២០១៦មកម្ល៉េះ និងត្រូវបាន ឆ្លងដំណាក់កាលនៃការពិភាក្សាច្រើនលើកច្រើនសារ ដោយគណៈកម្មាធិការសម្របសម្រួលអន្តរគ្រប់គ្រង និងត្រួតពិនិត្យទំនិញគ្រោះ ថ្នាក់ ដែលមានស្ថាប័នចំនួន១៧ ជាសមាជិក និងគណៈកម្មការអន្តរក្រសួងរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី “ការគ្រប់គ្រងទំនិញ គ្រោះថ្នាក់” ដែលមានសមាសភាពចំនួន២៦រូប។ ឯកឧត្តម សង្កត់ធ្ងន់ថា ទំនិញគ្រោះថ្នាក់ គឺសំដៅដល់ទំនិញគ្រប់ប្រភេទ ដែល អាចបង្កហានីភ័យ និងគ្រោះមហន្តរាយដល់សុខភាពមនុស្ស សត្វ រុក្ខជាតិ ទ្រព្យសម្បត្តិ បរិស្ថាន សន្តិសុខនិងសេដ្ឋកិច្ចសង្គម។ ដូច្នេះ ក្នុងនាមជាអ្នកឧស្សាហកម្ម អាជីវកម្ម និងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ និងស្វែងយល់ ពីឫសគល់បញ្ហានៃទំនិញដែលបានផលិត បានដឹកជញ្ជូន ការចែកចាយលក់ និងបានស្ដុក និងត្រូវស្វះស្វែងរក និងរៀបចំយន្តការដើម្បីការពារនូវហានីភ័យ និងគ្រោះមហន្តរាយ ដែលអាចកើតឡើងជាយថាហេតុ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ដើម្បីឱ្យច្បាប់មួយមានតម្លៃគ្រប់គ្រាន់ក្នុងការអនុវត្ត គឺតម្រូវឱ្យមានការចូលរួមផ្ដល់ជា យោបល់ និងទស្សនៈពីវិស័យឯកជនផងដែរ។ ដូច្នេះសូមឱ្យវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលទៅលើទិដ្ឋភាពទូទៅ នៃសេចក្តីព្រាងច្បាប់ បូករួមទាំងទិដ្ឋភាពទូទៅ និងទិដ្ឋភាពរួម នៃការប្រតិបត្តិច្បាប់ ពាក់ព័ន្ធនឹងដំណើរការផលិតកម្ម អាជីវកម្មសេវា កម្ម រួមទាំងការធ្វើពាណិជ្ជកម្មផងដែរ។ ធាតុចូលរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីនាពេលនេះ គឺមានសារៈសំខាន់ណាស់ ដែលអាចប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អរសេចក្តីព្រាងច្បាប់ និងអាចប្រើប្រាស់ជាយន្តការសម្រាប់ ការរៀបចំនីតិវិធីប្រតិបត្តិនា ពេលខាងមុខ៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន3 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន