ព័ត៌មាន
ប្រមុខការទូតអាមេរិក៖ អាមេរិកសង្ឃឹមថា ថៃ និងកម្ពុជា នឹងស្តារបទឈប់បាញ់ឡើងវិញ នៅថ្ងៃទី២២ ឬ ២៣ ខែធ្នូនេះ
សហរដ្ឋអាមេរិកសង្ឃឹមថា ការស្ដារបទឈប់បាញ់ឡើងវិញនឹងត្រូវបានធ្វើឡើងនៅដើមសប្តាហ៍ក្រោយ២២ ឬ ២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នារវាងកងកម្លាំងថៃ និងកម្ពុជា។ នេះបើយោងតាម លោក ម៉ាកូ រូប៊ីយោ (Marco Rubio) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ថ្លែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Straitstimes បានចេញផ្សាយនៅថ្ងៃនេះ។

ប្រមុខការទូតអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា «យើងកំពុងខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា, ហើយយើងមានសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្នថាយើងអាចទៅដល់ទីនោះនៅថ្ងៃចន្ទ ឬថ្ងៃអង្គារសប្តាហ៍ក្រោយ (២២ ឬ ២៣ ខែធ្នូ)”។
លោកបានលើកឡើងថា រដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលប្រទេសកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងឈប់បាញ់ និងពិភាក្សាអំពីវិបត្តិជម្លោះប្រទេសទាំងពីរ។

លោក ម៉ាកូ រូប៊ីយោ កាលពីថ្ងៃទី១៨ ខែធ្នូ បានទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ដោយបានភាគីថៃក៏បានបញ្ជាក់ថា រដ្ឋបាលថៃនឹងធ្វើការសន្ទនាបន្ថែមទៀតនៅចុងសប្តាហ៍ក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន។
ប្រធានាធិបតីអាមេរិក Donald Trump កាលពីដើមឆ្នាំនេះបានអះអាងពីជ័យជម្នះបន្ទាប់ពីគាត់បានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃនេះ ដោយដាក់ប្រទេសថៃ និងកម្ពុជានៅក្នុងបញ្ជីសង្គ្រាមដែលលោកបាននិយាយថាលោកបានដោះស្រាយ។
ប្រមុខការទូតអាមេរិកបញ្ជាក់ថា៖«ភាគីទាំងពីរបានធ្វើការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរដែលពួកគេបានចុះហត្ថលេខា។ ការប្តេជ្ញាចិត្តទាំងនោះ នៅថ្ងៃនេះមិនត្រូវបានអនុវត្តពេញលេញទេ ដោយសារតែភាគីទាំងពីរអះអាងពីការមិនពេញចិត្តគ្នាទៅវិញទៅមក ដូច្នេះការងារឥឡូវនេះគឺនាំពួកគេត្រឡប់ទៅតុចរចាវិញ»។
លោកបានបញ្ជាក់បន្ថែមថា ការការពារកំណត់ត្រារបស់រដ្ឋបាលអាមេរិក គឺត្រូវតែមានភាពច្បាស់លាស់ វាពិតជាបានបញ្ឈប់ការប្រយុទ្ធគ្នា ទោះបីជាវាបានបន្តឡើងវិញក៏ដោយ៕
-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
កីឡា2 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន