ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា
នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការឆ្លុះបញ្ចាំងស្ថានភាពនៃការឈ្លានពានរបស់ប្រទេសថៃ មកលើការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា សាកលវិទ្យាធិការរដ្ឋ និងឯកជន និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីស្ថានភាពព្រំដែន និងការជំរុញកំណែទម្រង់ឧត្តមសិក្សា ដោយដាក់ចេញនូវផែនការសកម្មភាពយុទ្ធសាស្ត្រច្បាស់លាស់ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងភាពធន់របស់និស្សិតកម្ពុជា។ ក្នុងទិសដៅនេះ ក្រសួងបានណែនាំដល់គ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធ រៀបចំសិក្ខាសាលាសំខាន់ៗស្តីពីការការពារបេតិកភណ្ឌជាតិ ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិក្ខាសាលាស្តីពីច្បាប់អន្តរជាតិពាក់ព័ន្ធបញ្ហាព្រំដែន ដើម្បីបញ្ជ្រាបចំណេះដឹង និងមនសិការការពារអធិបតេយ្យភាពជាតិដល់បញ្ញវន្តជំនាន់ក្រោយ ព្រមទាំងយកឱកាសនេះដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវបន្ថែម។ ទន្ទឹមនឹងនេះ ក្រសួងនឹងបន្តជំរុញការធ្វើកំណែទម្រង់ឧត្តមសិក្សាឱ្យកាន់តែស៊ីជម្រៅ ដោយផ្តោតលើការពង្រឹងសមត្ថភាពស្ថាប័ន អ្នកស្រាវជ្រាវ និងការវិនិយោគលើវិស័យបច្ចេកវិទ្យា STEM និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆ្លើយតបនឹងការវិវត្តនៃយុគសម័យឌីជីថល។ ក្នុងក្របខណ្ឌនៃឧត្តមភាពអប់រំ គ្រឹះស្ថានឧត្តមសិក្សានីមួយៗត្រូវកំណត់ឱ្យបានច្បាស់លាស់នូវភាពខ្លាំង និងជំនាញឯកទេស (Specialization) របស់ខ្លួន ដើម្បីផ្តោតការវិនិយោគឱ្យចំគោលដៅ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជនឱ្យកាន់តែជិតស្និទ្ធ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាកលវិទ្យាធិការ និងក្រុមការងារពាក់ព័ន្ធចំពោះរាល់មតិយោបល់ និងការផ្ដល់ធាតុចូលដ៏មានសារៈសំខាន់ក្នុងកិច្ចប្រជុំនេះ ដោយជំរុញឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បន្តរួបរួមគ្នាជាធ្លុងមួយ ក្នុងការបំប្លែងយុទ្ធសាស្ត្រទាំងនេះឱ្យទៅជាសកម្មភាពជាក់ស្តែង ប្រកបដោយនវានុវត្តន៍ និងមនសិការវិជ្ជាជីវៈខ្ពស់។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងអនុវត្តរាល់ផែនការសកម្មភាពដែលបានដាក់ចេញ ដើម្បីធានាថាប្រព័ន្ធឧត្តមសិក្សាកម្ពុជា គឺជាថ្នាលបណ្តុះធនធានមនុស្សដែលមានទាំងសមត្ថភាពបច្ចេកទេស និងឧត្តមគតិស្នេហាជាតិដ៏មាំមួន ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង