ព័ត៌មាន
គណបក្ស នយោបាយ២ ចេញថ្កោលទោស ការវាយប្រហារមិនរើសគោលដៅរបស់ថៃ មកលើកម្ពុជា
គណបក្ស នយោបាយចំនួន ២ គឺ គណបក្សធម្មាធិបតេយ្យ និង គណបក្សមហាសាមគ្គីជាតិខ្មែរ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចាប់ផ្ដើមជាថ្មីក្នុងការ ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបន្តវាយប្រហារយ៉ាង ព្រៃផ្សៃរបស់ប្រទេសថៃ ធ្វើសង្គ្រាមឈ្លានពានយ៉ាងច្បាស់ មកលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់ សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ យន្តហោះចម្បាំង F-16 និង T-5oTH នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និង គ្រាប់បែកចង្កោម មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅក្នុងខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកោះកុង។
ការឈ្លានពាននេះ បណ្តាលឲ្យប្រជាជនស៊ីវិលបានស្លាប់ចំនួន ២១នាក់ និងរងរបួសចំនួន ៨៣នាក់ ជនភៀសសឹកកើនដល់ ៦០៧ ៩៨០នាក់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន ត្រូវបានបំផ្លាញ រួមមាន ផ្ទះប្រជាពលរដ្ឋ អគារឯកជន អគាររដ្ឋ អគារស្នាក់នៅ/សណ្ឋាគារ ស្ថានីយ៍ប្រេង ឃ្លាំង ទិញដំឡូង ឃ្លាំងទំនិញ បង្គោលអង់តែនទូរស័ព្ទ សាលារៀន មណ្ឌលសុខភាព វត្តអារាម ប្រាសាទបុរាណ សាលា ឆទាន ផ្សារ ស្ពាន ផ្លូវ រថយន្ត និងម៉ូតូ។ល។
ទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌នេះ មិនត្រឹមតែជាការឈ្លានពានរំលោភលើអធិបតេយ្យភាព និង បូរណភាពដែនដីរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្សជាមូលដ្ឋាន របស់ប្រជាជនកម្ពុជា ជាពិសេស សិទ្ធិរស់រានមានជីវិត និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់ជនស៊ីវិល ព្រមទាំងសិទ្ធិ លើទ្រព្យសម្បត្តិ ដែលត្រូវបានការពារយ៉ាងគត់មត់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ លើសពីនេះ ទង្វើបាញ់ ប្រហារលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល គឺជាការរំលោភបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ ជា ពិសេស គោលការណ៍ជាមូលដ្ឋាននៃអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងពិធីសាបន្ថែមពាក់ព័ន្ធ ដែល ហាមឃាត់ដាច់ខាតចំពោះការវាយប្រហារលើជនស៊ីវិល និងទាមទារឲ្យការពារប្រជាជននៅគ្រប់កាលៈទេសៈ។
ព័ត៌មានពិស្ដារ៖ សេចក្ដីប្រកាស ថ្កោលទោសរបស់គណបក្សទាំង២


-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង