ព័ត៌មាន
ប្រធានសមាគមមួយ អំពាវនាវដល់ម្ចាស់សហគ្រាសពង្រឹងស្មារតី និងទប់លំនឹងអាជីវកម្មឱ្យល្អក្នុងបរិបថនេះ
ភ្នំពេញ ៖ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា អំពាវនាវដល់ម្ចាស់សហគ្រាស និងសិប្បកម្ម ពង្រឹងស្មារតី និងទប់លំនឹងអាជីវកម្មក្នុងបរិបថ ប្រឈមឱ្យក្លាយជាឱកាស តាមរយៈការបង្កើនសក្តានុពលផលិតឱ្យបានជាអតិបរមា ដើម្បីចាប់យកទីផ្សារប្រកបដោយនិរន្តរភាព និងជំនួសទីផ្សារនាំចូល។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកម្មវិធីជួបជុំពង្រឹងសតិ រក្សាលំនឹងចិត្ត នៅចុង សប្តាហ៍កន្លងមកថា ស្របពេលការផ្ទុះឡើងនូវជម្លោះព្រំដែនដែលបង្កឡើងដោយប្រទេសជិតខាងនេះ ឃើញថា សហគ្រាសក្នុងស្រុក មានភាពមមាញឹកយ៉ាងខ្លាំង បានដំណើរការអាជីវកម្មនៅក្នុងការផលិត និងកែច្នៃផលិតផល ដោយមានសម្ទុះកើនឡើងគួកត់សម្គាល់ ផលិតរុញចូលទីផ្សារ ឆ្លើយតបទៅនិងតម្រូវការប្រើប្រាស់ក្នុងស្រុក។
ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសហគ្រាស និងសិប្បកម្មនេះ សមាគមតែងតែគិតគូរ និងដោះស្រាយដល់សហគ្រិនក្នុងស្រុក តាមរយៈការជំរុញបង្កើតចំណេះដឹង និងការទំនាក់ទំនងទៅនិងដៃគូផ្សេងៗ សម្រាប់ជាមូលដ្ឋានគ្រឹះជំរុញលើកកម្ពស់លើការគ្រប់គ្រង និងការរៀបចំផែនការសកម្មភាពអាជីវកម្មផ្សេងៗ ដើម្បីឈានទៅអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ ជាក់ស្តែងការរៀបចំ ជួបជុំពង្រឹងសតិ រក្សាលំនឹងចិត្ត ដែលមានការចូលរួមពីម្ចាស់សហគ្រាស និងម្ចាស់សិប្បកម្ម រួមជាមួយបងប្អូនអាជីករ គឺជាការពង្រឹង ស្មារតី និងពង្រីកទំនុកចិត្តដល់ពួកគាត់ ដើម្បីរក្សាលំនឹងអាជីវកម្ម និងការប្រែក្លាយបញ្ហាប្រឈមឲ្យក្លាយទៅជាកាលានុវត្តភាព តាម រយៈការបង្កើនសក្តានុពលផលិត និងការចាប់យកទីផ្សារប្រកបដោយនិរន្តរភាព ជំនួសទីផ្សារនាំចូលឱ្យបានជាអតិបរមា។
ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាម្ចាស់ស្នាដៃនិពន្ធសៀវភៅ (គ្មានអ្នកណាកើតមក ក្រ) ឯកឧត្តមក៏បានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់អាជីវកម្ម បានខិតខំប្រឹងប្រែងក្នុងការផលិត និងវេចខ្ចប់ផលិត ផលឆ្លើយតបទីផ្សារ ហើយនៅក្នុងបរិបថកំពុងប្រឈមនេះ បងប្អូនយកពេលវេលាដ៏មានតម្លៃ មកស្តាប់អ្នកជំនាញនានា ដើម្បីពង្រឹង សតិ រក្សាលំនឹងចិត្តឱ្យបានល្អ ដើម្បីជំរុញការផលិតឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។
ព្រះធម្មទូតមុនី សុខ ធាវី នាយកវិទ្យាស្ថានធម្មិកៈអន្តរជាតិ និងជាព្រះចៅអធិការ វត្តខ្មែរហាវ៉ៃ សហរដ្ឋអាមរិក ព្រះអង្គមាន សង្ឃដិការចែករំលែកផ្លូវអារម្មណ៍ ព្រោះថាផ្លូវអារកម្មណ៍វាដើរតួសំខាន់ នៅពេលយើងជួបបញ្ហាអ្វីមួយដែលធ្វើឱ្យយើងបាត់សតិ ជាក់ ស្តែងជម្លោះដែលបង្ករដោយសៀម អាចធ្វើឱ្យសតិរបស់យើងទៅជាទន់ជ្រាយ និងទៅជាវង្វេងនៅពេលជួបភ័យ, ការភ័យទាំងនេះកើត មកពីអារម្មណ៍ដែលកំពុងកើតឡើងនៅជុំវិញខ្លួនយើង។ ដូច្នេះការពង្រឹងសតិ ការរក្សាលំនឹងចិត្តក្តី វាទាក់ទងនិងការអង្កេត ការពិនិត្យ និងការសិក្សាពីអ្វីដែលកំពុងកើតឡើងនៅក្នុងចិត្តយើង នៅក្នុងអារម្មណ៍របស់យើង នៅជុំវិញរាងកាយរបស់យើង គឺយើងត្រូវតែមាន សតិ និងគ្រប់គ្រងឱ្យបាន៕
អត្ថបទ៖ សុន រ៉ាឌី












-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន6 days agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 day agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន2 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា