ព័ត៌មាន
យុវតីយ៉ាងច្រើនបានចាប់អារម្មណ៍ និងចូលរួមកម្មវិធីសមភាពស្ត្រីក្នុងវិស័យកីឡា នៅខេត្តព្រះសីហនុ
ដោយមានការយល់ដឹងអំពីអត្ថប្រយោជន៍នៃការលេងកីឡា បានជំរុញឲ្យយុវសិស្សជាស្ដ្រីជាច្រើន បានចាប់អារម្មណ៍ និងចូលរួមក្នុងសកម្មភាពកីឡា ជាក់ស្ដែងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ដ្រីក្នុងវិស័យកីឡា នៅខេត្តព្រះសីហនុ ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូកន្លងទៅ បានទាក់ទាញយុវតីប្រមាណជិត ២០០នាក់ចូលរួម។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាគ្រូឧទ្ទេសប្រចាំកម្មវិធីនេះ បានឲ្យដឹងថា តាមរយៈគម្រោងរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី កម្មវិធីនេះ ផ្ដោតលើយុវតី ដើម្បីលើកកម្ពស់សមភាពយ័នឌ័រក្នុងវិស័យកីឡា ស្របតាមគោលការណ៍របស់ចលនាអូឡាំពិកអន្ដរជាតិ ដែលបាននឹងជំរុញសកម្មភាពនេះនៅទូទាំងសកលលោក ទាំងបុរស និងនារី សុទ្ធតែមានលទ្ធភាពលេងកីឡាដូចៗគ្នា។

ចំពោះកម្មវិធីដែលបានរៀបចំនៅខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះវិញ បានទទួលការគាំទ្រ និងចូលរួមយ៉ាងផុសផុលពីយុវតី ដែលជាសិស្សនុសិស្ស នៃវិទ្យាល័យសម្ដេចឪ រហូតដល់ជិត ២០០នាក់ ហើយកម្មវិធីនេះដែរ បែងចែកជា ២វគ្គ ទី១ ផ្ដោតការចែករំលែកពីគុណតម្លៃអូឡាំពិក ចលនាអូឡាំពិក និងប្រវត្តិកីឡាអូឡាំពិក និងទី២ ការចូលរួមលេងកីឡាវាយសី ដែលជាកីឡាមួយត្រូវបានចាត់ទុកថា ស័ក្ដិសមសម្រាប់ស្ដ្រី។

តាមរយៈសកម្មភាពទាំងអស់នេះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងកំណើនស្ដ្រីក្នុងសកម្មភាពកីឡា ដែលឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ចលនាអូឡាំពិកអន្ដរជាតិ ក៏ដូចជាចលនាអូឡាំពិកជាតិ ក្នុងការខិតខំអប់រំគុណតម្លៃអូឡាំពិក និងជំរុញស្ដ្រីចូលរួមលេងកីឡា ដែលស្ដ្រីមានសិទ្ធចូលរួមលេងកីឡាដូចបុរាដែរ ផ្ទុយពីអូឡាំពិកសម័យបុរាណ ដែលស្រ្ដីមិនអាចលេងកីឡាបានឡើយ។
ទន្ទឹមជាមួយគ្នាដែរ លោក ហាង សុខឡា គ្រូអប់រំកាយ និងកីឡា នៅវីទ្យាល័យសម្ដេចឪ បានគូសបញ្ជាក់ថា សិស្សានុសិស្សទាំងអស់ សុទ្ធតែរីករាយក្នុងការចូលរួមត្រងត្រាប់ស្ដាប់ និងការចែករំលែកពីប្រវត្តិចលនាកីឡាអូឡាំពិក និងបានចូលរួមលេងកីឡា ដែលជំរុញឲ្យយុវតីទាំងអស់បានយល់ដឹងពីគុណតម្លៃនៃកីឡា និងសុខភាព។

គួរដឹងថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិក និងសមភាពស្ត្រីក្នុងវិស័យកីឡា នេះត្រូវបានអនុវត្តតាំងពីឆ្នាំ ២០២១ ដែលបានរួមចំណែកបំផុសសកម្មភាពកីឡា ដល់មហាជន និងយុវជន ជាពិសេស ស្ត្រី ដែលធ្វើឱ្យមានការយល់ដឹងកាន់តែខ្លាំងពីសារៈសំខាន់នៃការលេងកីឡាចំពោះសុខភាព ពិសេសក្រោយមហាជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដង៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន18 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន