ព័ត៌មាន
ឆ្នាំ២០២៦នេះរដ្ឋបាលរាជធានីភ្នំពេញនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវារបស់អង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ website និង App
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០២៦នេះ គ្រោងនឹងដាក់ឱ្យប្រជាពលរដ្ឋអាចទទួលសេវាពីអង្គភាពច្រកចេញចូលតែមួយ តាមប្រព័ន្ធអនឡាញ ដែលមានគេហទំព័ររបស់ក្រសួងមហាផ្ទៃ website និងទាំងApp ដែលមានអសយដ្ឋាន «online.owso.gov.kh»OWSM CAMBODIAGeneral Department of Administration, MOI https://onlinedmk.owso.gov.kh/ ខណៈក្នុងឆ្នាំ២០២៥កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញសម្រេចបានសមទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។
លោក ហុក ហួលីម នាយករដ្ឋបាលរាជធានីភ្នំពេញ បានធ្វើរបាយការណ៌ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលកម្មវិធីប្រប្រឹត្តិទៅ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ថា អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋបានចំនួន ១១៦.៧២៧សេវា ដោយទទួលបានចំណូលសរុប ៦៩.៧៧៩.៨០០រៀល (ហុកសិបប្រាំបួនប៊ីលាន ប្រាំពីររយចិតសិបប្រាំបួនលាន ពីររយប្រាំពីរពាន់ ប្រាំបីរយរៀល) ។
ដោយឡែករដ្ឋបាលខណ្ឌទាំង១៤ ក៏បានផ្តល់សេវាសរុបចំនួន ៥៥៦.៧៧៨សេវា ជូនប្រជាពលរដ្ឋផងដែរ និងទទួលបានចំណូលថវិកាសរុប ចំនួន ៣.១៩១.៤៣៤.៥៨១រៀល។ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំគេហទំព័រ ឃ្យូ.អ.កូដ. (QR Code web Portal) សម្រាប់បង្កើត ឃ្យូ.អ.កូដ. ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់តាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ Veritify.gov.kh សម្រាប់ដាក់លើអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងលិខិតរដ្ឋបាលផ្សេងៗ ។
លោក ហុក ហួលីម បានបញ្ជាក់ពាក់ព័ន្ធនឹងការវិនិយោគ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ សរុបមានចំនួន៤៤គម្រោង និងបង្កើតការងារធ្វើចំនួន ២២.៧០៣កន្លែង។ ពាក់ព័ន្ធនឹងការងារធនធានទឹក និងឧតុនិយម បានស្តារប្រឡាយរំដោះទឹក ស្តារប្រឡាយស្រោចស្រព ជួសជុលជាប្រចាំប្រព័ន្ធធារាសាស្ត្រ ទំនប់សណ្តរក្រាំងពង្រ។ ទាក់ទិននិងការងារដ្ឋាករទឹក រដ្ឋបាលរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥ បានផលិតទឹកស្អាតបានចំនួន ៣០៨.៩៤០.៤៥៦ម៉ែត្រគីប ស្មើនឹង៩៧,០៨%នៃផែនការឆ្នាំ២០២៥ និងបានតបណ្តាញទឹកស្អាតចូលផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌទាំង១៤ និងក្រុងតាខ្មៅ បានចំនួន ២២.០០៣បណ្តាញ។
លោកនាយករដ្ឋបាលរាជធានីភ្នំពេញបន្ថែមទៀតថា ពាក់ព័ន្ធនឹងផ្នែករដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” រដ្ឋបាលរាជធានីភ្នំពេញ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន បាន ៤៤៨ករណី ឃាត់ខ្លួន ៦១៧នាក់ បង្ក្រាបក្មេងទំនើងបាន ២៣៤ករណី ឃាត់ខ្លួន ៧១៣នាក់ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១.៦៥៣ករណី ឃាត់ខ្លួន ២.៨៨២នាក់ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ៥៥ករណី ឃាត់ខ្លួន ៣៣៨នាក់ ការងារប្រឆាំងជួញដូរមនុស្ស និងការពារអនីតិជន បង្ក្រាបបាន៥ករណី ឃាត់ខ្លួន ៨នាក់ បង្ក្រាបបទល្មើសសេដ្ឋកិច្ចចំនួន២២ករណី ឃាត់ខ្លួន ៧នាក់ ការងារសហការបង្ក្រាបបទល្មើស Online Scams បានចំនួន ៤៤ករណី ឃាត់ខ្លួន ១.០៧៧នាក់ មាន១១សញ្ញាតិ និងគ្រោះអគ្គិភ័យកើតមាន ១៤៨លើក។ បន្ថែមលើនេះ ស្របតាមផែនការទិសដៅការងារឆ្នាំបន្ទាប់ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរួមចំណែកជាមួយរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានពីគ្រោះមហន្តរាយធម្មជាតិ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា1 week agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
-
កីឡា1 week agoនាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍វាយកូនគោលលំដាប់ពិភពលោកនៅកម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
-
ព័ត៌មាន3 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច