ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ប្រាប់ក្រុមការងារ AOT ពេលចុះសង្កេតការណ៍ព្រឹកនេះថា ពលរដ្ឋខ្មែរ ស្រឡាញ់ សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមានសុខសុវត្ថិភាព
បាត់ដំបង៖ ក្នុងឱកាសអញ្ជើញសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក, នៅព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ នៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ក្រុមការងារ AOT ថា ពលរដ្ឋខ្មែរ ស្រឡាញ់ សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមានសុខសុវត្ថិភាព។
នៅព្រឹកថ្ងៃពុធទី២១ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ រួមជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិសាស្រ្តស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ក្នុងខេត្តបាត់ដំបងក្រោយបទឈប់បាញ់ចូលជាធរមាន និងចុះទៅពិនិត្យមើលទីតាំងស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះរួមមានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងមន្ទីរពេទ្យបង្អែកសំពៅលូន ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហាររបស់យោធាថៃកាលពីខែធ្នូឆ្នាំ២០២៥។
ក្នុងឱកាស នោះ ឯកឧត្តម សុខ លូ បានគូស បញ្ជាក់ ប្រាប់ ក្រុមការងារ AOTថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបានក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តម សុខ លូ បញ្ជាក់ ប្រាប់ ក្រុមការងារ AOTបន្ថែមថា ប្រជាពលរដ្ឋ ខ្មែរ ស្រឡាញ់ សន្តិភាព ត្រូវការសន្តិភាព និងចង់បានព្រំដែនមួយដែលមាន សុខសុវត្ថិភាព ។
សូមជម្រាបថា អំឡុង សង្រ្គាម ឈ្លានពាន របស់ថៃ មកលេី ដែន អធិបតេយ្យភាព កម្ពុជា សម្រាប់ ភូមិសាស្ត្រ ខេត្ត បាត់ដំបង ទាហានឈ្លានពានថៃបានទម្លាក់គ្រាប់ និងបាញ់ផ្លោងលើស្រុក៣ និងក្រុង១ មាន៨ឃុំ និងសង្កាត់១ ភូមិចំនួន១៧ភូមិ ដែលមានសកម្មភាពចំនួន២៩លើក មានយន្តហោះចម្បាំង T-50 ចំនួន៤គ្រឿង ទម្លាក់គ្រាប់៣លើក ចំនួន៦គ្រាប់ និងប្រើប្រាស់កាំភ្លើងធំធុនធ្ងន់បាញ់ផ្លោងចំនួន២៦លើក ស្មើនឹង ៣៥៤គ្រាប់ នៅភូមិសាស្ត្រស្រុកភ្នំព្រឹក ស្រុកសំពៅលូន និងស្រុកបាណន់។ក្នុងការឈ្លានពាននេះ មានប្រជាពលរដ្ឋភៀសសឹកមកក្នុងខេត្ត សរុប ចំនួន ២៦ ៤៩១ គ្រួសារ ស្មេីនឹង មនុស្ស រាយ ចំនួន ៨៩ ៤៤៧នាក់ ,ស្រីចំនួន ៤៦ ៤១២នាក់ និងកុមារ ចំនួន ២៧ ១៣៤នាក់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕














-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង