ព័ត៌មាន
ជនជាតិដើមភាគតិចគ្រឹងនៅរតនគិរី កំពុងរីករាយនឹងការទទួលបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល
រតនគិរី៖ សហគមន៍បងប្អូនជនជាតិដើមភាគតិចគ្រឹង ស្ថិតក្នុងស្រុកអូរជុំ ខេត្តរតនគិរី បានបង្ហាញការសប្បាយរីករាយ ដែលទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាពពីរាជរដ្ឋាភិបាល ដើម្បីអាចកាន់កាប់ដីដូនតាដោយស្របច្បាប់ ហើយអាចអាស្រ័យផលបានតកូនតចៅ។

ក្នុងឱកាសអញ្ជើញប្រគល់បណ្ណកម្មសិទ្ធិដីសមូហភាព ជូនជនជាតិដើមភាគតិចគ្រឹង នៅឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា សូមបងប្អូនជនជាតិដើមភាគតិច ត្រូវរក្សា និងប្រើប្រាស់បណ្ណ ដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិឋានឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត លើកស្ទួយជីវភាពគ្រួសារនៅភូមិភាគឦសានឱ្យកាន់តែរីកចម្រើនទៅមុខ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ការប្រគល់បណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់បណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យ រវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ក៏ដូចជាបញ្ចប់មន្ទិលភ្នាក់ងារ របស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី របស់បងប្អូនជនជាតិដើមភាគតិច។
ឯកឧត្តម បានបន្ថែមថា ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ ។

ក្នុងពេលទៅទទួលបណ្ណកម្មសិទ្ធិដីសមូហភាព បងប្អូនជនជាតិដើមភាគតិចគ្រឹង បានបង្ហាញក្តីរីករាយ ដែលទទួលបានកម្មសិទ្ធិដីកាន់កាប់ស្របច្បាប់ លែងភ័យខ្លាចមានអ្នកមករំលោភបំពាន ហើយអរគុណរាជរដ្ឋាភិបាល ដែលបានគិតគូរដល់ជនជាតិដើមភាគតិច នៅគ្រប់តំបន់ ទាំងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងមូលដ្ឋានពួកគាត់រស់នៅ ហើយបានធ្វើបណ្ណកម្មសិទ្ធិដីធ្លីដែលចង់បានជាយូរហើយនោះ។
គួរបញ្ជាក់ថា សហគមន៍ទទួលបានបណ្ណកម្មសិទ្ធិដីសមូហភាព មានចំនួន ៥ភូមិ ក្នុងនោះមានភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ។ ក្នុងថ្ងៃដដែល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងម្ចាស់គម្រោង បានចុះពិនិត្យសមិទ្ធិផលនៅសហគមន៍ជនជាតិភាគតិច មានដូចជា៖ សាលារៀន អណ្ដូងទឹក ផ្លូវបេតុង ផ្លូវក្រួសក្រហម និងប៉ុស្ដិ៍សុខភាព ក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ ស្ថិតនៅភូមិតាង៉ាច និងភូមិកងកុយ នៃឃុំប៉ូយ ៕ អត្ថបទ៖ បាន សុខរិទ្ធិ









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង