ព័ត៌មាន
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត
ភ្នំពេញ ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បើកសិក្ខាសាលា ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីទាញយក អត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា។
ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងនៅក្នុងសិក្ខាសាលាប្រមូលធាតុចូល ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះបច្ចេកវិទ្យា ជាពិសេស “បច្ចេកវិទ្យាឌីជីថល” រួមមានបញ្ញាសិប្បនិម្មិត ត្រូវបានកំណត់យកជា “អាទិភាពគន្លឹះទី៥” សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាន “ចក្ខុវិស័យកម្ពុជា២០៥០”។ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់នូវអាទិភាព “បច្ចេកវិទ្យាឌីជីថល” ក្នុង បញ្ចកោណទី៥ និងបានចាត់ទុកអាទិភាពនេះ ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។
ឯកឧត្ដម បន្តថា ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ ជាការកំណត់នូវបង្គោលចរថ្មីមួយសម្រាប់ អ.ស.ហ. ដែលចាប់ផ្តើមគិតគូរ ឱ្យបានជាក់លាក់ជាងមុន អំពីការចាប់យក និងការគាំទ្រ និងការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ខណៈដែលបញ្ញាសិប្បនិម្មិតនេះមានការវិវត្តជាច្រើនជំនាន់ និងឆាប់រហ័ស សំដៅទាញយកអត្ថប្រយោជន៍ជា អតិបរមា និងកាត់បន្ថយនូវហានិភ័យនានាដែលអាចកើតមាន។
លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានគូសបញ្ជាក់ នូវចំណុចគន្លឹះៗមួយចំនួនដូចជា៖ ការចាប់យកបញ្ញាសិប្បនិម្មិត ត្រូវរួមវិភាគទានឱ្យសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថលរស់រវើក ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង និងតម្រូវការជាយុទ្ធ សាស្ត្ររបស់ អ.ស.ហ. ស្របតាមបទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការជាតិនិងអន្តរជាតិ។ការទាញយកអត្ថប្រយោជន៍ពីការចាប់ យកបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ទាមទារឱ្យគ្រប់តួអង្គសង្គម ចូលរួមសហការឱ្យបានពេញលេញ។ ការចាប់យកបញ្ញា សិប្បនិម្មិត មានអន្តរសកម្មជាមួយនឹងការចាប់យកអត្ថប្រយោជន៍ពីទ្រព្យយុទ្ធសាស្ត្រ “ទិន្នន័យ” ដែល ជាបុរេលក្ខខណ្ឌតម្រូវក្នុងការ ដ្ឋាន នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យ នៃ អ.ស.ហ.។ ការបន្តពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង អ.ស.ហ., រវាង អ.ស.ហ. និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាព ឬស្ថាប័នស្ថិតក្រោមអាណាព្យាបាល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន, វិស័យឯកជន និងដៃគូអភិវឌ្ឍ មានសារៈសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍ “ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត” ដើម្បីបុព្វហេតុ “ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្ម ឌីជីថល” សំដៅរួមចំណែកឱ្យសម្រេចក្ខុវិស័យនៃ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកនៅឆ្នាំ២០៣៥”៕
អត្ថបទ៖ រ៉ាឌី





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង