ព័ត៌មាន
បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ចាត់ទុកការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលចូលក្នុងក្រុមប្រឹក្សាសន្តិភាព គឺជារឿងត្រឹមត្រូវបំផុត
ភ្លាមៗក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសសម្រេចចិត្តចូល ជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦នោះ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹង ដោយពួកគេចាត់ទុកថាការសម្រេចចិត្តនេះគឺជារឿងត្រឹមត្រូវបំផុត ដើម្បីបង្ហាញនូវសុឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលដែលស្រលាញ់ និងថែរក្សាសន្តិភាពនោះ។

យោងតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សនយោបាយនានា និងអង្គការសង្គមស៊ីវិលដែលបានចេញដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងដោយស្រដៀងគ្នាថា ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព»នេះ បានបង្ហាញយ៉ាងច្បាស់ ក្រឡែតនូវសុឆន្ទៈ ស្រឡាញ់សន្តិភាព រក្សាសន្តិភាព ការគាំទ្រ រួមចំណែកដល់ការកសាង និងការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ចំពោះសន្តិភាព ទាំងក្នុងតំបន់ និងសកល។
បណ្តាគណបក្សនយោបាយ និងអង្គការទាំងនោះបានលើកឡើងទៀតថា ទង្វើទាំងនេះគឺជាគោលការណ៍ ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះ ដោយសារសង្រ្គាមនោះ។
ជាមួយគ្នានោះដែរ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលទាំងនោះក៏បានលើកឡើងផងដែរថា ការដែលកម្ពុជាយល់ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាពនេះជាមួយអាម៉េរិក មិនមែនជាការជ្រើសរើសភាគីណាមួយទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការការពារសន្តិភាព សុវត្ថិភាព និងអធិបតេយ្យភាពជាតិកម្ពុជា បង្ហាញពីឆន្ទៈកម្ពុជាឈរលើសន្តិភាពពិភពលោក។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសយ៉ាងច្បាស់ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា «ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម»។
តាមរយៈសារនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានពន្យល់បន្ថែមដល់បងប្អូនដែលមាន ចម្ងល់មួយចំនួនទាក់ទងនឹងការបង់វិភាគទានមួយពាន់លានដុល្លារអាមេរិកក្នុងការចូលជាសមាជិកនេះ ដោយសម្តេចបានបញ្ជាក់ថា« ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕ អត្ថបទ៖បាន ចក់









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន24 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន