ព័ត៌មាន
យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញ កំពុងដំណើរការដោយប្រសិទ្ធភាព
យុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចទទួលបានប្រសិទ្ធិភាព គឺចាំ បាច់ទាមទារការចូលរួមសហការល្អពីតួអង្គពាក់ព័ន្ធ ពិសេសម្ចាស់អាជីវកម្មជួលការរស់នៅសម្រាប់ជនបរទេស។
រយៈពេលជិត០១ខែ នៃដើមឆ្នាំ២០២៦នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស មិន បានបន្ធូរបន្ថយដៃ ក្នុងការស្រាវជ្រាវបង្ក្រាប និងទប់ស្កាត់ ចំពោះអំពើឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នោះឡើយ ពោលនៅតែបង្កើនការយកចិត្តទុកដាក់បោសសម្អាតឧក្រិដ្ឋកម្មទាំងនេះ ឱ្យបានស្អាតល្អ ដើម្បីធានាបានសន្តិសុខ និងស្ថិរភាពក្នុងសង្គមជាតិ ។
ជាក់ស្តែងកាលពីពេលកន្លងទៅថ្មីៗនេះ ជនបរទេសមួយចំនួនហើយ ដែលជាប់ពាក់ព័ន្ធនឹងបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នឹងបានរៀបចំណុំឯកសារបែបបទ ធ្វើការបញ្ចូនចេញពីកម្ពុជា ទៅកាន់ប្រទេសដើមរបស់ពួកគេវិញ។
ទន្ទឹមនឹងនោះដែរក្រៅពីជនបរទេស សមត្ថកិច្ចក៏បានរកឃើញ អ្នកពាក់ព័ន្ធជាជនជាតិខ្មែរ ដែលបានចូលរួមគប់គិតធ្វើជាខ្នងបង្អែកនៅពីក្រោយខ្នង នៃអំពើបទល្មើសទាំងនេះ ដោយបច្ចុប្បន្ន ជនទាំងនោះ ក៏ត្រូវបានអនុវត្តទៅតាមផ្លូវច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
ប្រជាពលរដ្ឋកម្ពុជា ក៏សម្តែងនូវការគាំទ្រខ្ពស់ចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុង ការបោសសម្អាតបទឧក្រិដ្ឋទាំងឡាយ ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ពិសេសឧក្រិដ្ឋកម្មបច្ចេកវិទ្យា។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយជាជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់ឲ្យកម្ពុជាលេចមុខលេចមាត់នៅឆាកអន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សន្តិភាព ក៏ដូចជាការអភិវឌ្ឍ ជាដើម ។
ក្នុងបច្ចុប្បន្នភាពនេះ កម្លាំងគណៈបញ្ជាការឯកភាពតាមរដ្ឋបាលខណ្ឌនីមួយៗទាំង១៤ ក្នុងក្រប ខណ្ឌរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅតាមទីតាំងផ្ទះជួល, អគារបន្ទប់ជួល, អគារខុនដូរ, ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បីធ្វើបច្ចុប្បន្នភាពកំណត់ឲ្យបានច្បាស់អំពីការរស់នៅដោយស្របច្បាប់ត្រឹម ត្រូវរបស់ជនបរទេសទាំងឡាយ ចៀសវាងការស្នាក់នៅដោយលួចលាក់ប្រព្រឹត្តិឧក្រិដ្ឋកម្មឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា (Online Scams)៕ អត្ថបទ៖ លី ហេង






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន