ព័ត៌មាន
រដ្ឋបាលខេត្តជូនដំណឹងស្តីពីការទទួល និងដាក់ពាក្យសុំចូលរួមប្រកួតបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍បុណ្យបង្កើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប ឆ្នាំ២០២៦
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីប្រកួតបង្ហើរខ្លែងឯក និងខ្លែងសេរី នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ចាប់ពីថ្ងៃសុក្រ-អាទិត្យ ៤-៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ដើម្បីចូលរួម អបអរសាទរព្រឹត្តិការណ៍បុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ខេត្តសៀមរាប។ ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមថែរក្សាសម្បត្តិវប្បធម៌ អរិយធម៌ និងកម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុកពិព័រណ៍បន្លែផ្លែឈើ ពិព័រណ៍ម្ហូបអាហារភូមិមួយផលិតផលមួយ ការសម្តែងល្ខោនបាសាក់ ល្ខោននិយាយ ការប្រគុំតន្ត្រីបុរាណ និងសម័យនាំពេលរាត្រី ក៏ដូចជាផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបឱ្យកាន់តែបានច្រើនកុះករ។
បងប្អូនមានបំណងយកខ្លែងឯកខ្មែរ ឬខ្លែងសេរី មកចូលរួមប្រកួតបង្ហើរ សូមមេត្តា អញ្ជើញមកទទួលពាក្យ និងដាក់ពាក្យស្នើសុំចូលរួមប្រកួតពីក្រុមការងារអនុគណៈកម្មការគ្រប់គ្រង និង បច្ចេកទេសនៃការបង្ហើរខ្លែងឯកខ្មែរ ដែលមានទីតាំងនៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត(មណ្ឌល រដ្ឋបាលមន្ទីរខេត្តសៀមរាប) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរឿងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ (ឈប់ទទួលពាក្យ)។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លោក ព្រំ ខេមរា ទូរស័ព្ទលេខ ០១២ ៦០៨ ៦០៨ ឬលោក យិន ដាវន្ត ទូរសព្ទលេខ ០១៧ ៣៨៥ ៥៦៦ (មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត) លោក ឡោ ឧត្តម ទូរសព្ទលេខ ០១២ ៤៤៦ ២១២ ឬលោកស្រី វុន សីលាពេជ្រ ទូរសព្ទលេខ ០១២ ៧៧៥ ៩៧៩ (រដ្ឋបាលខេត្តសៀមរាប)។


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន