ព័ត៌មាន
ក្រសួងសុខាភិបាល និងអង្គការដៃគូ ចុះពិនិត្យ អប់រំសុខភាព ចាក់វ៉ាក់សាំងដល់ស្ត្រី និងកុមារភៀសសឹក
ក្រសួងសុខាភិបាល សហកាជាមួយអង្គការយូនីសេហ្វ (Unicef) និងអង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្តពូជ (RACHA) ចុះពិនិត្យស្ត្រីមានផ្ទៃពោះ ស្រាវជ្រាវរកកុមារអាយុក្រោម៥ឆ្នាំ ដែលមាន បញ្ហាកង្វះអាហារូបត្ថម្ភ អប់សុខភាព និងចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ កុមារ និងទារកភៀសសឹក នៅមណ្ឌលសុវត្ថិភាពក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
លោកវេជ្ជបណ្ឌិត ខាំ សម្ផស្ស ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា តាមជំរំភៀសសឹកនីមួយៗ នៅក្នុងខេត្តឧត្តរមានជ័យ គឺមានក្រុម គ្រូពេទ្យប្រចាំការពិនិត្យព្យាបាលជំងឺជូនដល់ពលរដ្ឋភៀសសឹកជាប្រចាំ ជាមួយនឹងមានរថយន្តសង្គ្រោះបន្ទាន់ ចាំដឹកអ្នកជំងឺខ្លាចមានជំងឺធ្ងន់ធ្ងរ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យធំៗ ដើម្បីព្យាបាលឲ្យ ទាន់ពេលវេលា ។
លោកវេជ្ជបណ្ឌិត ទន្ទឹមនឹងការផ្ដល់សេវាសុខាភិបាលប្រចាំថ្ងៃ នៅថ្ងៃទី២៨ ខែមករា នេះ ក្រុមគ្រូ ពេទ្យកម្ពុជា សហការជាមួយអង្គការ Unicef និងអង្គការ RACHA មកពិនិត្យសុខភាពដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនរួច ក៏ដូចជាកុមារក្រោមអាយុ៥ឆ្នាំ ដើម្បីតាមដានសុខភាពពួកគេ បើរកឃើញថា មានបញ្ហា នឹងត្រូវព្យាបាលឲ្យទាន់ពេលវេលា ។
ចំណែកស្ត្រីមានផ្ទៃពោះ និងសម្រាលកូនរួច បានអរគុណដល់ក្រសួងសុខាភិបាល អាជ្ញាធរ និង អង្គការដៃគូ ដែលបានគិតគូរពីសុខភាព របស់ជនភៀសសឹក ហើយបានមកណែនាំពួកគាត់ ឲ្យចេះថែរក្សាសុខភាព និងការមើលថែកូនតូចៗ ។
យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៣ម៉ឺននាក់ ឬជាង ៨២ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ ដោយបច្ចុប្បន្ន នៅមានពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំនានា ចំនួន១១៣ ០៤០នាក់ ទៀត ក្នុងនោះស្រី្ត ចំនួន៥៩ ១៥៩នាក់ និងកុមារ ៣៧ ០៨៨នាក់៕ អត្ថបទ៖ បាន សុខរិទ្ធិ














-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន