ព័ត៌មាន
មន្រ្ដីជំនាញក្រសួងធនធានទឹក ចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសម្រាប់សហគមន៍កសិកម្មទំនើប ក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ ខណៈសម្រេចបានប្រមាណ៨០%
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត សម្រាប់សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បាននិងកំពុងអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Peng Sour Construction Co., Ltd ដែលគិតមកដល់ពេលនេះ លទ្ធផលការងារសាងសង់ជារួមសម្រេចបានប្រមាណ ៨០%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលភាគីក្រុមហ៊ុនសម្រេចបាន និងបានណែនាំដល់ក្រុមហ៊ុនឱ្យបន្តបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើគុណភាពសំណង់ បទដ្ឋានបច្ចេកទេស និងជំរុញឱ្យបង្កើនល្បឿនក្នុងការអនុវត្តកិច្ចការបន្ថែមទៀត ព្រមទាំងសំណូមពរដល់មន្ទីរធនធានទឹក និងឧតុនិយម និងសហគមន៍កសិកម្មទំនើបឱ្យបន្តសហការ និងជួយសម្របសម្រួលក្នុងករណីចាំបាច់ណាមួយ ដើម្បីឱ្យការអនុវត្តគម្រោងសម្រេចបានជោគជ័យតាមផែនការកំណត់៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន