ព័ត៌មាន
ប្រមុខការទូតកម្ពុជា៖ កម្ពុជាត្រៀមខ្លួនសហការជាមួយដៃគូនានា ក្នុងស្វែងរកដំណោះស្រាយបន្ធូបន្ថយភាពតានតឹងនៅមីយ៉ាន់ម៉ា
ប្រមុខការទូតកម្ពុជា បានបបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់បែបនេះក្នុងឱកាស ចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) នៅកោះសេប៊ូ ប្រទេសហ្វីលីពីន នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
កិច្ចប្រជុំបានជ្រាបអំពីវឌ្ឍនភាពដែលសម្រេចបាន និងយន្តការនានា ដើម្បីអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុច (5PC) អោយមានប្រសិទ្ធភាព ជាពិសេសគឺការយកចិត្តទុកដាក់ អោយសម្រេចបាននូវសន្តិភាព ស្ថិរភាពយូរអង្វែង និងប្រក្រតីភាពក្នុងប្រទេសមីយ៉ាន់ម៉ា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដែគូនានា ជាពិសេសហ្វីលីពីន ក្នុងស្វែងរកដំណោះស្រាយ និងគំនិតផ្តួចផ្តើមនានាដើម្បីបន្ធូបន្ថយភាពតានតឹងក្នុងប្រទេសមីយ៉ាន់ម៉ា៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន