ព័ត៌មាន
ខណ្ឌ/ស្រុក មួយចំនួននៅ ភ្នំពេញ កណ្ដាល និងកំពង់ស្ពឺ នឹងដាច់អគ្គិសនី តាមម៉ោង ៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ មករា
នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះ អគ្គិសនីកម្ពុជា បានជូនសេចក្ដីជូនដំណឹងថា អគ្គិសនីកម្ពុជា នឹងអនុវត្តការងារជួសជុលផ្លាស់ប្ដូរដំឡើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៣:០០ ឬម៉ោង ១៦:០០។
ការណ៍នេះ នឹងធ្វើឱ្យ មានការរអាក់រអួលក្នុងការផ្គត់ផ្គង់អគ្គិសនីចំពោះអតិថិជនខ្លះក្នុងកំឡុងពេលជួលជុល ក្នុង ១១ខណ្ឌ នៅភ្នំពេញ ២ស្រុកក្រុង នៃខេត្តកណ្ដាល និង ២ស្រុក នៃខេត្តកំពង់ស្ពឺ ដូចជា៖ ខណ្ឌឫស្សីកែវ ខណ្ឌកំបូល ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌមានជ័យ ខណ្ឌបឹងកេងកង ខណ្ឌជ្រោយចង្វា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ស្រុកអង្គស្នួល នៃខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកសំរោងទង ស្រុកគលពិសី នៃខេត្តកំពង់ស្ពឺ។



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន