ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តឱ្យនិស្សិតប្រឹងប្រែងរៀនសូត្របន្តចូលរួមកិច្ចការសង្គម រក្សាសីលធម៌ និងសុជីវធម៌ឱ្យបានល្អ និងរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យរីកចម្រើនទៅមុខ
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ប្រឹងប្រែងរៀនសូត្របន្តចូលរួមកិច្ចការសង្គម រក្សាសីលធម៌ និងសុជីវធម៌ឱ្យបានល្អ និងរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យរីកចម្រើនទៅមុខជាលំដាប់ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ក្នុងពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅទីស្ដីការ ក.ប.ទ.ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃ ក.ប.ទ. និងនិស្សិតស្ម័គ្រចិត្តប្រមាណ ៣១៥នាក់។
ក្នុងឱការនោះឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានបង្កផលប៉ះពាល់ជាច្រើនរួមមានផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការខូចខាតប្រាសាទបូរាណដែលសម្បត្តិវប្បធម៌របស់ខ្មែរ និងមនុស្សជាតិ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រែក្លាយប្រទេសកម្ពុជាជាសេដ្ឋកិច្ចនិងសង្គមឌីជីថល នាពេលខាងមុខ។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញខិតខំរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងបានអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រដ្ឋាភិបាលឌីជីថល សំដៅឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន