ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ សម្ទុះស្មារតីស្នេហាជាតិ បានកំពុងលើកស្ទួយ និងឱ្យតម្លៃផលិតផលក្នុងស្រុក
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ខណៈស្មារតីស្នេហាជាតិ និងចលនារួមរួមជាតិដែលមានសម្ទុះកាន់តែខ្លាំង បានកំពុងជំរុញលើកស្ទួយ និងការឱ្យតម្លៃខ្ពស់ផលិតផលក្នុងស្រុក, ការណ៍នេះគឺជាកាលានុវត្តន៍ថ្មីមួយមានជាពិសេសសម្រាប់ការអភិវឌ្ឍសមត្ថភាព ការធ្វើពិពិធកម្ម ក្នុងស្រុក កាពង្រឹងឧត្តមភាពប្រកួតប្រជែង ដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងនៅក្នុងការបិទមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ម្សិលមិញនេះថា ចំពោះ វិស័យពាណិជ្ជកម្មនៅក្រៅប្រទេស ការនាំចេញរបស់កម្ពុជានៅក្នុងឆ្នាំ២០២៥ បានបន្តរក្សានូវចលនករមានកំណើនល្អគួកត់សម្គាល់ ជាក់ស្តែងការនាំចេញសរុបនៅក្នុងឆ្នាំ២០២៥ កើនឡើងជាង ១៧% ធៀបទៅនិងឆ្នាំ២០២៤។ ចំណែកលំហូរនៃទេសចរណ៍ ឃើញថា កញ្ចប់ទីផ្សារឆ្ងាយៗ គឺមាននិន្នាកាកើនឡើងផងដែរដូចជា ទេសរណ៍មកពីអឺរ៉ុប អូស្រ្តាលី និងឥណ្ឌាជាដើម។
លោកជំទាវ បន្តថា ការសម្រេចបានលទ្ធផលដ៏ល្អប្រសើរខាងលើនេះ ពិតជាមិនអាចកាត់ផ្តាច់បានឡើយ ក្នុងការចូលរួម ចំណែកដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ដែលក្នុងនោះមាន សាជីវកម្ម សហគ្រាស អាជីវករ និងធុរជន ដែលជាឆ្អឹងខ្នងដ៏រឹងមាំ នៃសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននិងកំពុងចូលរួមបង្កើតការងារ និងមុខរបរ និងប្រាក់ចំណូល និងកាត់បន្ថយនូវភាពក្រីក្រ និងជំរុញនូវ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីភាព បរិយាប័ន្ន និងភាពធន់ ជាពិសេសខណៈដែលស្មារតីស្នេហាជាតិ និងចលនា រួមរួមជាតិ ដែលមានសម្ទុះកាន់តែខ្លាំង បានកំពុងជំរុញលើកស្ទួយ និងការឱ្យតម្លែខ្ពស់ផលិតផលក្នុងស្រុក។
លោកជំទាវ ចម និម្មល លើកឡើងបន្តថា នៅក្នុងស្មារតីនេះ ក្រសួងពាណិជ្ជកម្មបានបន្តជំរុញសភាពាណិជ្ជកម្មកម្ពុជា ឱ្យដើរ តួនាទីកាន់តែសំខាន់ និងសកម្មថែមទៀត ស្របតាមភារកិច្ចសភាពាណិជ្ជកម្ម ដែលមានចែងនៅក្នុងសភាពាណិជ្ជកម្មឆ្នាំ១៩៩៥ និង អនុក្រិត្យលេខ ១៦ អ.ន.ក្រ.ក.ប ស្តីពីការរៀបចំ និងការប្រព្រឹត្តទីរបស់សភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងផងដែរថា ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ អាជីវកម្មកម្ពុជា ដែលពោរពេញទៅដោយបញ្ហាប្រឈមនិងឱកាស, បញ្ហាប្រឈមទាំងនោះរួមមាន ភាពតានតឹងភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម រវាងរុស្ស៊ី-អ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា និងជម្លោះព្រំដែនកម្ពុជា-ថៃ, ទោះជាយ៉ាងណាក៏ដោយ តាមរយៈកិច្ច ខិតខំប្រឹងប្រែងរួមគ្នា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែការពារផលប្រយោជន៍ សមាជិកប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងបានបង្កើតផ្លូវថ្មី សម្រាប់ផលិតផលកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។
អ្នកឧកញ៉ា បន្ថែមថា ដើម្បីគាំទ្រដល់សន្ទុះទៅមុខនេះ សភាពាណិជ្ជកម្ពុជា បានបើកការិយាល័យតំណាងចំនួន ៨ នៅទូទាំង ពិភពលោករួមមាន៖ នៅកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលហ្សេឡង់។ ការិយាល័យទាំងនេះដើរតួជាច្រកសេដ្ឋកិច្ច ដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងធានាថាម៉ាកសញ្ញា “ផលិតនៅកម្ពុជា Made in Cambodia” ត្រូវបានទទួល ស្គាល់ក្នុងទីផ្សារអន្តរជាតិ។ ដោយឡែកសម្រាប់សកម្មភាពក្នុងស្រុកវិញ សភាពាណិជ្ជកម្មកម្ពុជា នៅតែជាដៃគូដ៏សកម្ម និងមាន លក្ខណៈស្ថាបនានៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយធានាថា បញ្ហាប្រឈមនានា ដែលផ្នែកឯកជនជួបប្រទះ ជាពិសេស សហគ្រាសធុនតូច និងមធ្យម ត្រូវបានដឹងឮ និងដោះស្រាយជាក់ស្តែង៕អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង