ព័ត៌មាន
វិស័យឯកជន៖ ជម្លោះព្រំដែនមិនប៉ះពាល់ដល់ការស្រូបយកឱកាសវិនិយោគ និងការនាំចេញរបស់កម្ពុជា
វិស័យឯកជនថា បញ្ហាប្រឈមនៃជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងកាន់តែច្រើន បន្ទាប់ពីមានការសម្របសម្រួលពីប្រទេសមហាអំណាច ដោយបានបង្កើននូវទំនុកចិត្តកាន់តែខ្លាំងដល់វិនិយោគិនមកបណ្តាក់ទុន និងការនាំចេញរបស់កម្ពុជា។

អ្នកឧកញ៉ា លឹម ហេង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ម្សិលមិញនេះថា ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្ពុជាពិតជាចៀសមិនផុតពីបញ្ហាប្រឈមនោះឡើយ ជាពិសេសការធ្វើពាណិជ្ជកម្មកម្ពុជា-ថៃ នេះឯង ប៉ុន្តែទោះបីយ៉ាងណាកម្ពុជាក៏មិនមែនពឹងផ្អែកតែលើទីផ្សារមួយនេះឡើយ ដោយកម្ពុជាបាននិងកំពុងស្វែងរកទីផ្សារថ្មីៗ ក៏ដូច ពង្រីកទីផ្សារដែលមានស្រាប់បន្ថែមដូចជា ទីផ្សារវៀតណាមជាដើម ដើម្បីនាំចេញកសិផល ឬផលិតផលពាក់កណ្តាលសម្រេច ខណៈការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផ្សេងៗ កម្ពុជាមិនមានការបារម្ភនោះឡើយ ព្រោះយើងនាំចេញជាផលិតផលសម្រេច ហើយការនាំចេញផលិតផលសម្រេចនេះ ក៏កម្ពុជាបានកំពុងពង្រីកបន្ថែមផងដែរ។

អ្នកឧកញ៉ា បន្តថា ទាក់ទងការនាំចេញវិញ, កម្ពុជាក៏មិនមែនពឹងផ្អែកលើការនំាចេញផលិតផលកម្មន្តសាលមានដូចជា៖ សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កាបូប និងសម្ភារៈធ្វើដំណើរប៉ុណ្ណោះ ជាក់ស្តែងនាប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាទទួលបានការ ចុះបញ្ជីវិនិយោគ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺមានការវិនិយោគនៅគ្រប់វិស័យ ដែលសុទ្ធតែផលិតសម្រាប់ទីផ្សារនាំ ចេញ ខណៈដែលការវិនិយោគក៏កម្ពុជានៅតែស្រូបយកជាបន្តបន្ទាប់ ទោះបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅប្រឈមក៏ដោយ។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងផងដែរថា ស្ថិតក្នុងបរិបថនេះ កម្ពុជាមិននៅស្ងៀមនៅឡើយ បច្ចុប្បន្នបាននិងកំពុងខិតខំប្រឹងប្រែង ក្នុងកាបន្តធ្វើនូវសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់ និងសកល ជាពិសេសការបន្តការចរចាបើកទីផ្សារសក្តានុពលថ្មីៗ ទាំងទ្វេភាគី និងពហុភាគី ដោយក្នុងនោះវិស័យឯកជនពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ជំរុញពាណិជ្ជកម្មកម្ពុជា ដើម្បីរុញច្រានកំណើនពាណិជ្ជកម្មជាតិ តាមរយៈការបង្កើតនៃការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើននៃការចូលរួមក្នុងខ្សែច្រវាក់តម្លៃ សម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន