ព័ត៌មាន
បុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គិសនី ដើរជាន់គ្រាប់បែកចង្កោម ជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានកម្ពុជាបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន ០៣
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទីព្រឹក ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានករណីផ្ទុះគ្រាប់បែកចង្កោម ដោយសារបុគ្គលិកក្រុមហ៊ុនSN តបណ្តាញអគ្គីសនី បានដើរជាន់គ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមសៀមឈ្លានពានកម្ពុជា។ ករណីផ្ទុះនេះ បានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុនSNចំនួន ០៣នាក់ រងរបួសធ្ងន់និងស្រាល។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ សេន សីហា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន ។
២-ឈ្មោះ គុណ ថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន ។
៣-ឈ្មោះ ហាន ប៉ែល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសាលាក្រៅ ខេត្តប៉ៃលិន
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ឧត្ដរមានជ័យ។
អាជ្ញាធរមីន សូមអំពាវនាវចំពោះប្រជាពលរដ្ឋ ក៏ដូចជាអង្គភាពរនានាដែលធ្វើសកម្មភាព នៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាមឈ្លានពានរបស់ថៃ៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន