ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងកសិកម្ម លើកទឹកចិត្តអង្គការ WWF បន្តពង្រឹងការអភិរក្សសត្វផ្សោត ខណៈអត្រាស្លាប់សូន្យក្នុងឆ្នាំ២០២៥
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ លោក Chris Howe នាយកផ្នែកវាយតម្លៃការងារអភិរក្សប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ WWF អន្តរជាតិ ដើម្បីពិភាក្សាការងារការក្នុងភាពជាដៃគូលើការអភិរក្សសត្វផ្សោតនៅកម្ពុជា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី បានទទួលស្វាគមន៍ និងពិភាក្សាការងារអំពីភាពជាដៃគូ ការស្វែងរកការគាំទ្របន្ថែម ការគ្រប់គ្រងសហគមន៍នេសាទ សហគមន៍ព្រៃឈៃ រួមជាមួយនឹងការលើកទឹកចិត្តអង្គការ WWF កម្ពុជាសំដៅជួយគាំទ្រអភិរក្ស និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងពីភាពជោគជ័យក្នុងការអភិរក្សធនធានធម្មជាតិ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់កម្ពុជា និងពិភពលោក ជាក់ស្តែងអត្រាស្លាប់សូន្យនៃសត្វផ្សោតក្នុងឆ្នាំ២០២៥ និងលើកទឹកចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាគជាដៃគូរថែមទៀតទាំងការអភិរក្សនិងអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន៕
អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន22 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន