ព័ត៌មាន
ប្រតិបត្តិករទេសចរណ៍ ដាក់ផែនការទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្ថែមទៀត
បណ្តាប្រតិបត្តិករទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិលំដាប់ខ្ពស់ លំដាប់អ្នកមានៗជាច្រើនមកទស្សនា និងមានចាយថវិកាច្រើនសម្រាប់ដំណើរកម្សាន្តមកកម្ពុជាហើយមើលឃើញឱកាសពិសេសនេះ បណ្តាប្រតិបត្តិករទេសចរណ៍ បានរួមគ្នាដាក់ផែនការជាយុទ្ធសាស្ត្រ ផ្តល់សេវាបដិសណ្ឋារកិច្ចល្អ ផ្សព្វផ្សាយគោលដៅទេសចរណ៍ល្អៗពីកម្ពុជា សំដៅទាក់ទាញ ទេសចរអន្តរជាតិទាំងនោះមកទស្សនាកម្ពុជាម្តងទៀត។
ប្រតិបត្តិករទេសចរណ៍នានា បានប្រាប់BTVនៅក្នុងថ្ងៃទី២៩ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦ បណ្តាមូលដ្ឋានអាជីវកម្មទេសចរណ៍ នឹងខិតខំផ្តល់សេវាបដិសណ្ឋារកិច្ចឲ្យបានល្អប្រសើរ សំដៅទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិនានាទៀតមកទស្សនាកម្ពុជា ខណៈដែលនៅក្នុងរយៈពេលចុងក្រោយនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិលំដាប់ខ្ពស់ជាច្រើនមកទស្សនាកម្ពុជា ហើយភាគច្រើននៃភ្ញៀវទាំងនោះ បានស្នាក់នៅដើរកម្សាន្តរយៈពេលយូរថ្ងៃ ចំណាយថវិកាច្រើនៗ ជួលសណ្ឋាគារស្នាក់លំដាប់ខ្ពស់ ព្រមទាំង បានចាត់ទុកកម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុតដែលត្រូវមកទស្សនា និងមានសុវត្ថិភាព។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាCATA បានបញ្ជាក់ថា នៅ ក្នុងឆ្នាំនេះ សមាគមបានរៀបចំផែនការសកម្មភាពជាច្រើន បង្កើនការរិតចំណងកិច្ចសហប្រតិបត្តិការថ្មីៗជា មួយបណ្តាទីភ្នាក់ងារទេសចរណ៍ នៅក្នុង និងក្រៅប្រទេស ជាពិសេស ទីផ្សារទេសចរណ៍នៅប្រទេសចិន ឥណ្ឌា រុស្ស៊ី ជប៉ុន កូរ៉េ និងទីផ្សារតំបន់អាម៉េរិក អឺរ៉ុប និងតំបន់មជ្ឈិមបូព៌ា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅឆ្នាំ២០២៥ នេះ កម្ពុជាទទួល បានភ្ញៀវទេសចរជាតិចេញដើរកម្សាន្តប្រមាណ២៥លាននាក់ កើនឡើង១១.៧% ដោយឡែទេសចរអន្តរ ជាតិ ទទួលបានប្រមាណ៥.៥៧លាន ថយចុះ១៦.៩% ប្រៀបធៀបឆ្នាំ២០២៤ ដែលមានប្រមាណ៦.៧ លាននាក់។
របាយការណ៍ឆ្នាំ២០២៥ របស់ធនាគារជាតិ នៃកម្ពុជា បានបង្ហាញថា វិស័យទេសចរណ៍នៅកម្ពុជា បានផ្តល់ចំណូលចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ ប្រមាណ៣.៧ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ កើនឡើង ៣% បើធៀបនឹងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន