ព័ត៌មាន
ថ្ងៃនេះ គ.វ.ជ. ចាប់ផ្តើមការវាយតម្លៃបេក្ខភាពអង្គភាពផ្តល់សេវាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ ដំណាក់កាលបឋម
នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានចាប់ផ្តើមដំណើរការវាយតម្លៃដំណាក់កាលបឋម ចំពោះបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ មកពីតំណាងរាជធានី ខេត្តទូទាំងប្រទេស។
ក្នុងការវាយតម្លៃដំណាក់កាលបឋមនេះ គ.វ.ជ. តម្រូវឱ្យ បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ តំណាងរាជធានី ខេត្ត ធ្វើបទបង្ហាញ ជូនគណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនៃការអនុវត្តលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងកម្រិតរបស់ខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការវិនិច្ឆ័យបន្ថែមលើសំណុំឯកសារ ដែលគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត បានបញ្ជូនមក។
តាមការគ្រោងទុក ការវាយតម្លៃដំណាក់កាលបឋមនេះ ប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពី បេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ តំណាងរាជធានី ខេត្តទូទាំងប្រទេស សរុប ១៤៩អង្គភាព រួមមាន៖ (១)សាលាអនុវិទ្យាល័យ ចំនួន៤៩ (២)សាលាបឋមសិក្សា ចំនួន៥០ និង (៣)មណ្ឌលសុខភាព ចំនួន៥០។






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន