ព័ត៌មាន
កម្ពុជាប្រមូលចំណូលសួយសារអាករពីរ៉ែមាសក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤២ពាន់លានរៀល
រារដ្ឋាភិបាលប្រមូលចំណូលពី សួយសារអាករ ពីវិស័យរ៉ែមាស នៅក្នុងឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤២ ពាន់លានរៀល ជាចំណូលដុលគិតជាតម្លៃមាសនៅលើទីផ្សារ ខណៈបច្ចុប្បន្នវិស័យនេះបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។
តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងឱ្យដឹងនៅក្នុងវេទិកា សាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ថា ជុំវិញអាជីវកម្មរ៉ែមាស គិតមកដល់បច្ចុប្បន្នកម្ពុជា ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មរ៉ែមាស មានចំនួន ១២ ក្រុមហ៊ុន ក្នុងនោះ មានតែក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីតធីត (Renaissance Minerals Cambodia Limited) ដែលធ្វើប្រតិបត្តិការអាជីវកម្ម ធំជាងគេ។

តំណាងអគ្គនាយកដ្ឋានរូបនេះ បានបន្តឱ្យដឹងថា ចំពោះការកំណត់រ៉ែមាសនេះ គឺមានប្រភពចំណូលផ្សេងៗពីគ្នា ក្នុងនោះពាក់ព័ន្ធ ចំណូលទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ចំពោះវិស័យរ៉ែមាស, បើតាមកិច្ចសន្យារវាងរដ្ឋ និងក្រុមហ៊ុនដែលធ្វើអាជីវកម្ម ត្រូវបានកំណត់ សួយសារអាករចំនួន ៣ភាគរយ នៃចំណូលដុល គិតតាមតម្លៃមាសលក់ទីផ្សារ ចំណែកការប្រមូលចំណូលសួយសារអាករនៅក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនពន្ធ ប្រមូលបានប្រមាណ ៤២ ពាន់លានរៀល ក្នុងនោះបើធៀបនិងឆ្នាំ២០២៤ ឃើញថាមានកំណើនកើនឡើងគួរកត់សម្គាល់។
ជុំវិញក្រុមហ៊ុន រ៉ឺនេសង់, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រម ព្រៀងវិនិយោគទុនធនធានរ៉ែ ជាមួយ ក្រុមហ៊ុន រ៉ឺនេសង់ ខេមបូឌា លីមីតធីត (Renaissance Minerals Cambodia Limited) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកថា គិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាស ពីឆ្នាំ២០២១ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៥ , ក្រុមហ៊ុន រ៉ឺនេសង់ ផលិតមាសសុទ្ឋបានសរុបប្រមាណ១៦តោន និងបានបង់សួយសារអាករជូនរដ្ឋ សរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះ បុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន