ព័ត៌មាន
ពលរដ្ឋដែលខូចខាតផ្ទះសម្បែងតាមព្រំដែនកម្ពុជា-ថៃ កក់ក្ដៅនៅពេលរាជរដ្ឋាភិបាលរៀបចំជម្រកបណ្ដោះអាសន្ន
ប្រជាពលរដ្ឋដែលមានផ្ទះសម្បែងរងការខូចខាតដោយសង្រ្គាមឈ្លានពានរបស់យោធាថៃ បានបង្ហាញភាពកក់ក្ដៅដោយរាជរដ្ឋាភិបាលបានរៀបចំជម្រកស្នាក់នៅបណ្ដោះអាសន្នបានសមរម្យ និងជឿកជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងដោះស្រាយចប់។
ប្រជាពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទះសម្បែងទទួលរងការខូចខាត និងខ្លះទៀតត្រូវគ្រាប់ផ្លោងកម្ទេចឆេះគ្មានសល់ ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ បានបង្ហាញភាពកក់ក្ដៅដោយរាជរដ្ឋាភិបាលបានរៀបចំជម្រកស្នាក់នៅបណ្ដោះអាសន្នបានសមរម្យជាបន្តបន្ទាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង និងក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៦ និងរហូតមកដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹកក៏ទទួលបានការរៀបចំតង់រឹងមាំ ដែលអាចស្នាក់នៅបានប្រសើរជាងមុន ហើយពលរដ្ឋអះអាងនិងជឿកជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងដោះស្រាយចប់។
បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក មន្ដ្រីជំនាញបានរកឃើញគ្រាប់ផ្លោងប្រភេទ 155mm របស់យោធាថៃបានបាញ់ផ្លោងធ្លាក់មានចំនួនជាង ៥៥០គ្រាប់ នេះមិនគិតពីចំនួនគ្រាប់ផ្លោងមួយចំនួនទៀត ឬគ្រាប់បែកទម្លាក់ពីដ្រូននោះទេ បន្ថែមជាងនេះក្នុងឃុំស្លក្រាម យោធាថៃក៏បានបើកប្រតិបត្តិការប្រយុទ្ធដោយប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់ជាច្រើនគ្រាប់ផងដែរ។
អាជ្ញាធរបន្ថែមថា ក្នុងមូលដ្ឋានឃុំស្លក្រាម សង្រ្គាមឈ្លានពានដោយយោធាថៃបានបណ្ដាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាបាត់បង់អាយុជីវិតម្នាក់ និងរងរបួសម្នាក់ ខូចខាតផ្ទះសម្បែង ៣៦ខ្នង ផ្លូវថ្នល់ និងដីស្រែចំការមួយចំនួនបន្សល់ដោយគ្រាប់ផ្លោងរបស់យោធាថៃ។
សូមជម្រាបជូនដែរថា នៅជាប់ឃុំស្លក្រាម ស្រុកស្វាយចេក គឺភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក៏រងការបំផ្លិចបំផ្លាញពីយោធាថៃបាញ់ផ្លោងស្រោចដោយយុទ្ធោប្បករណ៍គ្រប់ប្រភេទផងដែរ។
គិតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦សែន ៤ម៉ឺននាក់ មានប្រមាណជាង ៥សែន ៤ម៉ឺននាក់ ឬជិត៨៣% បានវិលត្រឡប់ទៅលំនៅឋានវិញហើយ និងមានពលរដ្ឋភៀសសឹកចំនួនជាង ១១ម៉ឺននាក់ទៀត កំពុងបន្តស្នាក់នៅតាមជំរំនានា៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន