ព័ត៌មាន
នាវាទេសចរណ៍បរទេសផ្ទុកអ្នកដំណើរជិត ៤.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា
នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Costa Serena សញ្ជាតិ ITALY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ បានចូលសំចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ។
នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៣.៩២០នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ២.៨៩០នាក់ និងនាវិក ១.០៣០នាក់ ក្នុងដំណើរទេសចរណ៍អន្តរជាតិ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដើម្បីផ្ដល់ឱកាសឱ្យអ្នកដំណើរបានទស្សនានូវរមនីយដ្ឋានទេសចរណ៍ វប្បធម៌ ការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ ការអភិវឌ្ឍ ។ល។ ការចូលសំចតរបស់នាវានេះ មានការរៀបចំទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ផ្ដល់ជូនអ្នកដំណើរនូវក្រមាអនុស្សាវរីយ៍ អបជាមួយរបាំវប្បធម៌ខ្មែរ។ នាវានេះ បានមកពីប្រទេសវៀតណាម ហើយនឹងបន្តដំណើរទេសចរណ៍អន្តរជាតិរបស់ខ្លួនទៅប្រទេសថៃ នៅល្ងាច ថ្ងៃ ខែ ឆ្នាំដដែល។ នៅលើនាវានេះ ភ្ញៀវទេសចរច្រើនជាងគេ គឺ ជនជាតិ អុីតាលី, អាលឺម៉ង់ និងបារាំង ក្នុងនោះ មានភ្ញៀវទេសចរ ចេញតាមខេត្តសៀមរាប ២នាក់។ នាវា មានលក្ខណៈបច្ចេកទេស បណ្តោយប្រវែងជិត ៣០០ម៉ែត្រ ទទឹងប្រវែងជាង ៣០ម៉ែត្រ និងជំរៅទឹក ៨ម៉ែត្រ។
ការចូលសំចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទាំងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន