ព័ត៌មាន
គម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ កាត់ស្ទឹងក្រវាញ ក្នុងខេត្តពោធិ៍សាត់សម្រេចលទ្ធផលបាន ៥៥.៥០%
ពោធិ៍សាត់៖ គម្រោងស្ថាបនាស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងក្រវាញ តភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង១៤៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោម បច្ចុប្បន្នសម្រេចលទ្ធផលបាន ៥៥.៥០% នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

លោកប្រធានមន្ទីរបានបន្ថែមថា គម្រោងស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ ត្រូវបានបើកការដ្ឋានសាងសង់នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ដោយប្រើប្រាស់ថវិការជាតិ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ដឹកនាំដោយឧត្តមសេនីយ៍ត្រី គង់ ចន្ទខេមរា។ គម្រោងស្ពានបេតុងប្រវែង ១៤៤ម៉ែត្រនេះ គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់របស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញទាំងមូល ជួយសម្រួលការលំបាកឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជំនួសស្ពានដែកបាឡេចាស់ដែលមានសភាពទ្រុឌទ្រោម និងតូចចង្អៀតប្រវែង១៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ។

ស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ គឺជាចំណងដៃថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ក៏ដូចជាប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល។ ស្ពានថ្មីនេះ រួមនិងសមិទ្ធផលធំៗជាច្រើនក្នុងខេត្តពោធិ៍សាត់ គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាំយកមកជូនប្រជាជន និងសង្គមជាតិយើង តាមរយៈនយោបាយឈ្នះឈ្នះ ដូចនេះបើយើងរួមគ្នាថែរក្សាសន្តិភាព យើងនឹងទទួលបានផ្លែផ្កាពីសន្តិភាពបន្ថែមទៀត ដែលជាប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងកាន់តែរីកចម្រើនរុងរឿង ។ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម័ន្ធផ្លូវ ស្ពាន ជនបទ ដោយប្រែក្លាយពីផ្លូវដីសរ ទៅជាផ្លូវគ្រួសក្រហម ពីផ្លូវគ្រួសក្រហមទៅ ជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ពីស្ពានឈើ ស្ពានដែក មកជាស្ពានបេតុងរឹងមាំ៕





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន19 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន