ព័ត៌មាន
ពលរដ្ឋភៀសសឹកមានភាពកក់ក្ដៅ ចំពោះការមើលថែរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ដីលំនៅឋានថ្មី
នៅព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋដែលកំពុងបន្តស្នាក់នៅជាបណ្តោះអាសន្ន ក្នុងជំរំសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ បានសម្តែងក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំ និងថ្លែងអំណរអរគុណលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ដីលំនៅឋាន ជាជម្រកថ្មីរស់នៅបណ្តោះអាសន្នជូនបងប្អូនដែលភៀសសឹកទាំងអស់នៅពេលនេះ ដែលមិនអាចទាន់បានវិលត្រឡប់ចូលទៅលំនៅឋានរបស់ខ្លួនវិញ ។
ប្រជាពលរដ្ឋភៀសសឹករូបនេះ បានបន្តទៀតថា ដោយសារតែការឈ្លានពានរបស់ទាហានសៀមធ្វើការបាញ់ប្រហារមកលើភូមិឋានរស់នៅរបស់ពួកគាត់ ក្បែរតំបន់ព្រំដែនដោយគឃ្លើនយ៉ាងសាហាវព្រៃផ្សៃរំលោភចូលអធិបតេយ្យភាពកម្ពុជាដោយមិនគោរពច្បាប់អន្តរជាតិនោះឡើយ ។សកម្មភាពទាំងអស់នេះហើយ ធ្វើឲ្យពលរដ្ឋកម្ពុជាទាំងចាស់ ទាំងក្មេង ត្រូវបង្ខំចិត្តចាកចេញពីលំនៅឋាន និងផ្ទះសម្បែងរបស់ខ្លួនជាច្រើនកន្លែងត្រូវបានក្រុមទាហានសៀមធ្វើការកម្ទេចបំផ្លាញរបស់បងប្អូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជាផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន