ព័ត៌មាន
ក្រសួងមុខងារសាធារណៈ និងទីស្តីការគណៈរដ្ឋមន្រ្តី សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្រ្តីជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទីស្តីការគណៈរដ្ឋមន្រ្តី
គណៈកម្មការធ្វើជំរឿនមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលចែករំលែកបទពិសោធនៃការធ្វើជំរឿនមន្រ្តីជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទីស្តីការគណៈរដ្ឋមន្រ្តី។ វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅក្រោមសហអធិបតីភាព លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្រ្តី។
ថ្លែងមតិស្វាគមន៍វគ្គបណ្តុះបណ្តាល លោកជំទាវរដ្ឋលេខាធិការ ឈី វិជ្ជរ៉ា បានចែករំលែកពីសមិទ្ធផលការងារសម្រេចបានសំខាន់ៗដែលក្រសួងមុខងារសាធារណៈក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាលនីតិកាលទី៧ បានដឹកនាំអនុវត្តកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការអនុវត្តវិធានការគន្លឹះទាំង៣ ព្រមទាំងទិសដៅការងារដែលនឹងត្រូវអនុវត្តជាបន្តបន្ទាប់។ លោកជំទាវ បានថ្លែងថាវគ្គបណ្តុះបណ្តាលការងារធ្វើជំរឿននាពេលនេះ ជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ ជាលទ្ធផលក្រោយពីបានធ្វើការវិភាគមុខងារតាមក្រសួង ស្ថាប័នបានបញ្ចប់ ហើយនៅក្នុងការអនុវត្តគឺត្រូវការសហការចូលរួមពីគ្រប់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ហើយគោលបំណងនៃការធ្វើជំរឿនមន្រ្តីគឺដើម្បី ទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូនថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទាំងអស់ពីដំណើរការប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធធ្វើជំរឿនមន្រ្តី តាមរយៈបទបង្ហាញរបស់វាគ្មិនក្រុមការងារបច្ចេកទេសនៃគណៈកម្មការធ្វើជំរឿនមន្រ្តីក្រសួងមុខងារសាធារណៈ រួមទាំងការអនុវត្តសាកល្បងដោយផ្ទាល់ទៅលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្រ្តីថ្នាក់ជាតិ ដើម្បីជំរុញនិងធានាដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងប្រកបដោយភាពរលូន ឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅមានរយៈពេលពេញ១ថ្ងៃ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារគណៈកម្មការធ្វើជំរឿនមន្រ្តីក្រសួងមុខងារសាធារណៈ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទីស្តីការគណៈរដ្ឋមន្រ្តី ប្រមាណ ១០០នាក់។








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន