ព័ត៌មាន
កម្ពុជាបញ្ជូនកីឡាករ-កីឡាការិនី ៨រូប ចូលរួមព្រឹត្តិការណ៍ហែលទឹកអន្ដរជាតិ នៅម៉ាឡេស៊ី
សហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជូនកីឡាករ-កីឡាការិនី ៨រូប ចូលរួមព្រឹត្តិការណ៍កីឡាហែលទឹកអន្ដរជាតិ MILO/MAS Malaysia Invitational Age Croup Swimming Championship លើកទី៦១ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
យោងតាមសហព័ន្ធខ្មែរកីឡាហែលទឹក អត្តពលិកតំណាងកម្ពុជាទាំង ៨រូប គឺមានកីឡាករ វ៉ាន់អូស្តិន ពិទ័រសុខខា, ណាំ ឧត្តមរតនៈ, ឈិនលីម សិរីវឌ្ឍន៍, សូ វណ្ណចន្ទចេស្តា, សូ វណ្ណវីរៈទេព, កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា, លី ពេជ្រសក្តិវត្តី និងកីឡាការិនី លី ពេជ្រសក្តិមុនិ ដឹកនាំដោយកញ្ញា ហែម ថុនវិទិនី ជាគ្រូបបង្វឹក និងលោក ចេង ពិរោទ ជាគ្រូជំនួយ ដែលបានចាកចេញពីមាតុភូមិ ទៅម៉ាឡេស៊ី កាលពីថ្ងៃពុធកន្លងទៅ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ បានងដឹងថា ព្រឹត្ដិការណ៍អន្ដរជាតិប្រចាំឆ្នាំនេះ សហព័ន្ធកីឡាហែលទឹកម៉ាឡេស៊ី តែងរៀបចំជារៀងរាល់ឆ្នាំ ដោយអញ្ជើញអត្តពលិកកម្រិតខ្ពស់មកពីបណ្ដាប្រទេសជាច្រើនចូលរួម ។ សម្រាប់កម្ពុជា ផ្ដោតសំខាន់លើកីឡាករ-កីឡាការិនីវ័យក្មេង ដែលសហព័ន្ធចង់ផ្ដល់ឱកាសឲ្យពួកគេបានចូលរួមប្រកួតអន្ដរជាតិ ដើម្បីវាស់ស្ទង់សមត្ថភាព ក៏ដូចជាដកស្រង់បទពិសោធន៍ សម្រាប់ជាដើមទុនក្នុងការដុសខាតសមត្ថភាពឲ្យបានកាន់តែល្អប្រសើរត្រៀមការប្រកួតអន្ដរជាតិនានា នៅថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន