ព័ត៌មាន
ទូតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េ ជួបប្រធាន GBA ដើម្បីពិភាក្សាជួយពលរដ្ឋខ្មែរអាចបើកអាជីវកម្មនៅកូរ៉េ
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក OH SINAN OZTURK ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធធុរកិច្ចសកល (Global Business Alliance- GBA) នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ដោយក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាជួយដល់ប្រជាពលរដ្ឋ អាចបើកអាជីវកម្មនៅក្នុងប្រទេសកូរ៉េ ។
ក្នុងជំនួបជាមួយគ្នា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក OH បានជម្រាបជូន ឯកឧត្តម ឯកអគ្គរាជទូតថា ក្នុងរយៈពេលមិនដល់១០ឆ្នាំផង សម្ព័ន្ធធុរកិច្ចសកល GBA បានបង្កើនចំនួនសមាជិករបស់ខ្លួនរហូតដល់ ៦៥ប្រទេស និងបានរៀបចំវេទិកាជំនួបធុរកិច្ចជាច្រើន រវាងក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនមកពីបណ្តាប្រទេសផ្សេងៗ លើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ជាដើម។
លោកបានបន្តថា ក្នុងចំណោមប្រទេសសមាជិកទាំងអស់ បានកត់សម្គាល់ឃើញថា សហគមន៍ខ្មែរនៅកូរ៉េមានទំហំធំ តែភាគច្រើនពួកគាត់មកធ្វើការ មិនសូវបានចាប់អារម្មណ៍ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅកូរ៉េទេ លោកសង្ឃឹមថា ប្រជាជនខ្មែរនៅកូរ៉េនឹងងាកមកចាប់អារម្មណ៍បន្ថែមទៀតលើការបង្កើតអាជីវកម្មផ្ទាល់ខ្លួន និងអាចនឹងមានវត្តមានក្រុមហ៊ុនកម្ពុជាកាន់តែច្រើន ទាំងលើការនាំចូល និងការនាំចេញ ដើម្បីជំរុញវិស័យពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានសន្ទុះកាន់តែខ្លាំងជាងនេះមួយកម្រិតទៀត ។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរាជទូត មានប្រសាសន៍ថា ស្ថានទូតមានគម្រោងចរចាជាមួយក្រសួងការងាររបស់ប្រទេសកូរ៉េ ដើម្បីឱ្យបងប្អូនពលករខ្មែរអាចមានឱកាសទទួលបានទិដ្ឋាការពលករជំនាញ ដែលវានឹងបង្កភាពងាយស្រួលដល់ពួកគាត់ក្នុងការធ្វើការ ឬរស់នៅបង្កើតអាជីវកម្មផ្ទាល់ខ្លួន។
ជាមួយនេះ ឯកឧត្តម ឃួន ផុនរតនៈ ក៏បានសំណូមពរ GBA ឱ្យជួយសហការជាមួយស្ថានទូតក្នុងការរៀបចំជំនួបពាណិជ្ជករកម្ពុជា និងកូរ៉េ ដើម្បីបង្កើតឱកាសវិនិយោគកាន់តែច្រើនសម្រាប់ប្រទេសទាំងពីរ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន19 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន