ព័ត៌មាន
កិច្ចប្រជុំ RBC រវាងកម្ពុជា និងថៃ ចំនួនបីលើកមិនទាន់រកឃើញចំណុចកណ្តាលដែលត្រូវឯកភាពគ្នានោះទេ
កងទ័ពកម្ពុជា និងថៃ បានបើកកិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធ ភូមិភាគ (RBC) បានចំនួនបីលើកមកហើយ កាលពីជាងមួយសប្តាហ៍កន្លងទៅ ប៉ុន្តែភាគីទាំងពីរ នៅតែមិនទាន់រកឃើញនូវចំណុចកណ្តាលដែលត្រូវឯកភាពគ្នានោះទេ បើទោះបីជាកិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ពីប្រទេសទាំងសងខាងក៏ដោយ។
តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការវិវត្តន៍ស្ថានការណ៍រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា រាល់កិច្ចប្រជុំ RBC នេះ គឺបានធ្វើឡើងសុទ្ធតែផ្អែកទៅតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។
យ៉ាងណាក៏ដោយឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា បើទោះបីជាកិច្ចប្រជុំខាងលើនេះពុំទាន់ បានរកឃើញនុវចំណុចកណ្តាលដែលត្រូវនឹងឯកភាពគ្នាក៏ដោយ ក៏ប៉ុន្តែកិច្ចប្រជុំជាបន្តបន្ទាប់នេះក៏ជាសញ្ញាមួយបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ភាគីកម្ពុជា និងថៃក្នុងការស្វះស្វែងរកដំណោះស្រាយ ដោយសន្តិវិធីតាមរយៈការជួបប្រជុំដើម្បីជជែកគ្នាជំនួសដោយការប្រយុទ្ធគ្នាដោយប្រដាប់អាវុធស្របតាម ស្មារតីនៃសេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំង ពីរបានធ្វើកាលពីកន្លងទៅនោះ។
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលឯកឧត្តមប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីផងដែរថា មិនថាកិច្ចប្រ ជុំកម្រិត JBC. GBC ឬRBCនោះទេកម្ពុជាសុទ្ធតែមានឆន្ទៈគោរព និងអនុវត្តដោយស្មោះត្រង់បំផុតចំពោះ សេចក្តីប្រកាសរួមកាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ ក៏ដូចជាឯកសារនៃកិច្ចព្រមព្រៀងនានា ដែលបានឯកភាពគ្នា ដូច្នេះកម្ពុជាអំពាវនាវដល់ភាគីថៃត្រូវតែគោរព និងអនុវត្តរាល់កិច្ចព្រមព្រៀងកាលពី កន្លងទៅដូចកម្ពុជាដែរ ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចឲ្យបាននូវការកសាងសន្តិភាពនៅតាមព្រំដែនយូរអង្វែង ដូចអ្វីដែលភាគីទាំងពីរបានប្តេជ្ញាចិត្ត និងជាក្តីប្រាថ្នារបស់ប្រជាជនទំាងពីរ រួមទាំងសហគមន៍ក្នុងតំបន់ និងអន្តរជាតិផងដែរនោះ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣