ព័ត៌មាន
សហជីពចង់ឃើញអាជ្ញាធរចូលរួមបន្ថែមទៀត លើការផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋ ខណៈនៅសល់ជិត ៩ម៉ឺនកន្លែង
កំពង់ស្ពឺ៖ ក្រុមសហជីពបានបង្ហាញការពេញចិត្ត និងគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលខិតខំផ្សព្វផ្សាយឱកាសការងារ ដល់បងប្អូនពលករ តាំងពីព្រំដែនរហូតដល់មូលដ្ឋាន ហើយការណ៍នេះ ក៏ចង់ឃើញអាជ្ញាធរនៅទូទាំងប្រទេស សូមចូលរួមបន្ថែមទៀត លើកការងារផ្សព្វផ្សាយឱកាសការងារនេះ ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស មកធ្វើការវិនិយោគលើវិស័យនានា នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកំណើនរោងចក្រសហគ្រាស ដែលអាចបង្កើតការងារដល់ប្រជាពលរដ្ឋបានរាប់ម៉ឺននាក់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
លោកបានបន្តថា ទន្ទឹមនេះ ក្រៅពីប្រាក់ខែគោល សម្រាប់បងប្អូនកម្មករ និយោជិត ក៏បានទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីរោងចក្រសហគ្រាសរបស់ពួកគេ ដែលកំពុងបម្រើការងារ មានដូចជាថ្លៃបាយ ថ្លៃធ្វើដំណើរ ការបង់ថ្លៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ហើយអ្នកធ្វើការរហូតដល់ចូលនិវត្តន៍ ក៏មានប្រាក់ចូលនិវត្តន៍ ខណៈដែលពីមុនមក កម្ពុជាពុំធ្លាប់មានទាល់តែសោះ ។
លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃវិស័យឧស្សាហកម្មនៅកម្ពុជានេះ គឺមានរោងចក្រសហគ្រាសជាច្រើន នៅខ្វះកម្លាំងពលកម្ម បើទោះបីក្រសួងការងារ បានបើកវេទិកាការងារជាហូរហែរ នៅតាមមូលដ្ឋាន ក៏នៅសល់ការងារជិត ៩ម៉ឺនកន្លែងទៀត ដូចនេះក៏សូមស្នើទៅអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សពផ្សព្វផ្សាយពីឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ព្រោះការចូលរួមនៅមានកម្រិត ។
គួរបញ្ជាក់ថា គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនជិត ៦០០លើក ដើម្បីផ្សព្វផ្សាយព័ត៌មានវិស័យការងារ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា ខណៈនៅឆ្នាំ២០២៦នេះ ក្រសួងគ្រោងនឹងផ្សព្វផ្សាយពីឱកាសការងារបន្ថែមទៀត ឲ្យបានចំនួនជាង ៦០ដង នៅក្នុងខេត្តគោលដៅចំនួន១៤៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន