ព័ត៌មាន
ប្រធានបក្ស កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន និងជំរុញពាណិជ្ជកម្ម
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុនិស្ត វៀតណាម និងឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នាថែរក្សាការពារសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនរួមគ្នាឲ្យកាន់តែល្អបន្ថែម ទៀតរួមទាំងខិតខំធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរួមគ្នាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា។
ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ កំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅវិមាន៧មករា រាជធានីភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីបានពិភាក្សាគ្នាយ៉ាងច្រើនក្នុងគោលបំណងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែក្លាំងក្លាបន្ថែមទៀត លើគ្រប់វិស័យទាំងវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច និងវិស័យវប្បធម៌ជាដើម។ មួយវិញទៀតថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីក៏នឹងជំរុញបន្ថែមទៀតកិច្ចនូវសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន ឲ្យបន្តពួនជ្រុំនូវវប្បធម៌ជាប្រពៃណីជានិរន្តផងដែរ។
ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ថ្នាក់ដឹកនាំគណបក្សទាំងបីបានឯកភាពគ្នា« ជំរុញ នូវទំនាក់ទំនងត្រីភាគីឲ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណី តាមព្រំ ដែនឲ្យកាន់តែល្អ។ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែននេះគឺជាកត្តាចម្បង ដែលថ្នាក់ដឹកនាំទាំងបីបានលើកឡើង ហើយក៏កោតសរសើរចំពោះអ្វីដែលប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នាដោយរក្សាបានទំនាក់ទំនងតាមព្រំដែនបានល្អប្រសើរ ហើយបន្តការខិតខំប្រឹងប្រែងទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាថាព្រំដែននៃប្រទេសទាំងបី មានសុវត្ថិភាព និងបន្ត រក្សាសន្តិភាពឲ្យកាន់តែល្អប្រសើរ»។
បើតាមអ្នកនាំពាក្យឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងផងដែរថា កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាមនាពេលនេះ គឺជាឱកាសពង្រីកកិច្ចសហប្រតិបត្តិការទំាងនៅក្នុងក្របខណ្ឌត្រីភាគីនៃគណ បក្សទាំងបី ក្របខណ្ឌនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងបីបន្ថែមទៀត ដើម្បីឲ្យមិត្តភាពជាប្រពៃណីរវាងអ្នក ជិតខាងប្រទេសទាំងបីនេះកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត៕
អត្ថបទបាន ចក់

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន