ព័ត៌មាន
សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាដាក់ចេញគំនិតផ្ដួចផ្ដើមឱ្យសភាកម្ពុជា-វៀតណាមសហការគ្នា «កម្ចាត់ព័ត៌មានក្លែងក្លាយ» ដើម្បីការពារមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ត្រឹន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភាវៀតណាម នៅវិមាន ៧ មករា បានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗជាច្រើន រួមមាន៖
ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ៖ សម្តេចប្រធានរដ្ឋសភាបានផ្ដួចផ្ដើមឱ្យរដ្ឋសភាប្រទេសទាំងពីរបង្កើនកិច្ចសហការកម្ចាត់ព័ត៌មានក្លែងក្លាយ ដែលជាឧបសគ្គចម្បង និងជាឧបករណ៍បំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងពីរ។
ពង្រឹងសសរស្តម្ភ កម្ពុជា-ឡាវ-វៀតណាម ៖ ក្រៅពីតួនាទីដ៏សំខាន់របស់អាស៊ាន សាមគ្គីភាពនៃប្រទេសទាំងបី គឺជាសសរស្តម្ភដ៏រឹងមាំដែលត្រូវពង្រឹងបន្ថែម ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងស្ថានភាពនយោបាយសកលប្រែប្រួលយ៉ាងឆាប់រហ័សមិនច្បាស់លាស់។
ព្រំដែនសន្តិភាព និងការអភិវឌ្ឍ ៖ ភាគីថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភាប្រទេសទាំងពីរ បានប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព និងជំរុញការអប់រំយុវជនជំនាន់ក្រោយឱ្យយល់ដឹងពីតម្លៃពិតនៃប្រវត្តិសាស្ត្រ។
កម្ពុជាសម្រេចបានសមិទ្ធផលធំៗ៖ ភាគីវៀតណាមបានកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ជាពិសេសអាកាសយានដ្ឋានអន្តរជាតិតេជោ និងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា។
ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានប្រកាសថានឹងដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាត ISC ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ តាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣