ព័ត៌មាន
ក្រសួងសាធារណការ និងដឹកជញ្ជូន រកថវិកា បានជាង ២៩លានដុល្លារពីរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួន
ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺក្រសួងបានរកថវិកាបានជាង២៩លានដុល្លារពីរថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួនកើនឡើង ៤៣,១០% ។
ឯកឧត្តម ត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងទៅ ក្រសួងបានលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការបង្កើតកម្រងសេវាថ្មីៗ និងការធ្វើទំនើបកម្មបន្ថែមទៀតលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយក្នុងនោះ បានចុះបញ្ជីយានយន្ដប្រមាណ៥២ម៉ឺនគ្រឿង(ទោចក្រយានយន្តប្រមាណ ៤២ម៉ឺន ៩ពាន់គ្រឿង និងរថយន្ដគ្រប់ប្រភេទប្រមាណ ៩ម៉ឺន៣ពាន់គ្រឿង) កើនឡើង ២៦,៤៦% ធៀបនឹងឆ្នាំ២០២៤, រថយន្តបំពាក់ផ្លាកលេខពិសេស និងផ្លាកលេខពិសេសផ្ទាល់ខ្លួនប្រមាណ ៥ម៉ឺន ៦ពាន់គ្រឿង ទទួលបានចំណូលសរុបជាង ២៩លានដុល្លារអាម៉េរិក កើនឡើង ៤៣,១០%, និងយានយន្ត អគ្គិសនី(EV) ប្រមាណ ៧ពាន់ ៩រយគ្រឿង កើនឡើង ១២៧% ហើយក្រសួងបានចេញបណ្ណបើកបរប្រមាណ ១២ម៉ឺន៥ពាន់បណ្ណ ក្នុងនោះទោចក្រយានយន្តប្រមាណ ១ម៉ឺន ៤ពាន់បណ្ណ និងរថយន្ដប្រមាណ១១ម៉ឺន ១ពាន់បណ្ណកើនឡើង ១២,៨៦% និងផ្តល់លិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស ប្រមាណ ៧ម៉ឺនគ្រឿង ថយចុះ ១០,៩២% ធៀបនឹងឆ្នាំ២០២៤ ក្រៅពីនេះបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ប្រមាណ ៤៦ម៉ឺនគ្រឿង ថយចុះ ១,៤៨%, ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ប្រមាណ ៣លានគ្រឿង កើនឡើង ៨,៦១% និងពិន័យប្រមាណជិត ១ពាន់ ៣រយគ្រឿង ថយចុះ ២៨,៤៥%, យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសប្រមាណ ៤ម៉ឺនគ្រឿង ថយចុះ ២៧,៧១%, និងរកឃើញយានយន្តខុសលក្ខណៈបច្ចេកទេសប្រមាណ ៨ពាន់ ៤រយគ្រឿង ថយចុះ ៤៥,២២%។
ក្នុងពិធីបិទសន្និបាតនេះដែរ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាក្រកម្ពុជា ក៏បានកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ ដែលបានខិតខំគ្រប់បែបយ៉ាង និងទទួលបានសមិទ្ធិផលជាច្រើនសម្រាប់ប្រទេសជាតិ ហើយឯកឧត្តមសង្ឃឹម និងជឿជាក់ថា តាមរយៈក្រសួងមួយនេះ នឹងជួយធ្វើឱ្យសមិទ្ធិផលជាច្រើនទៀត នឹងលេចរូបរាងនៅពេលខាងមុខ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសជាតិ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា៕
ផលិត គង់ រ៉េន



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣